ឆាសណ្តែកប្រេងអូលីវ (Stir-Fry Bean Sprout)
Ingredients
គ្រឿងផ្សំ៖ សម្រាប់មនុស្ស ២នាក់
  • សណ្តែកបណ្តុះ 250g
  • ស្ពៃចង្កឹះ 40g
  • អំបិល ស្លាបព្រាកាហ្វេ
  • ល្ងស លីង1ស្លាបព្រាកាហ្វេ
  • ប្រេងអូលីវ 1ស្លាបព្រាបាយ
A:
  • អំបិល ស្លាបព្រាកាហ្វេ
  • ម្រេច 1/8 ស្លាបព្រាកាហ្វេ
  • ម្សៅស៊ុបមាន់រ៉ូយ៉ាល់ឆេហ្វ ស្លាបព្រាកាហ្វេ
វិធីធ្វើ៖
  1. ស្រុះស្ពៃពីខាងគល់រយៈពេល 1នាទីដោយដាក់អំបិលបន្តិច។
  2. ហើយស្រង់ដាក់ក្នុងទឹកត្រជាក់ រួចពូតស្ពៃឲ្យអស់ទឹក។
  3. ដាក់ខ្ទះចាក់ប្រេងអូលីវ ឆាសណ្តែក ឲ្យស្ងួតទឹក។
  4. ទើបចាក់គ្រឿងផ្សំ A ចូលឆាឲ្យសព្វ។
  5. យកសណ្តែកដែលបានឆាហើយនោះ ចាប់ដាក់ចាន ដោយដាក់ស្ពៃ និងរោយល្ងបន្ថែមពីលើ ទុកជាការស្រេច៕
Note: ឆាសណ្តែកប្រេងអូលីវ គឺជាម្ហូបបែបកូរ៉េ ដែលគេហៅថា ណាម៉ឹរឺសណ្តែក ហើយគេនិយម យកទៅច្នៃជាមួយអាហារផ្សេងៗបានដូចជា គីមបាប ប៊ីប៊ីមបាប ឬក៏ទទួលទានជាលក្ខណៈធម្មតា។
Home | About Royal Chef | Terms of Use | Privacy Policy | How to Purchase | Payment | Contact Us
Copyright Royal Chef 2010-2017 / All Rights Reserved