ឆាខាត់ណាប្រេងខ្យង (Stir-Fried Spinach with Oyster Sauce)
Ingredients
គ្រឿងផ្សំ៖ សម្រាប់មនុស្ស ១នាក់
  • ខាត់ណា 500g
  • ខ្ទឹមស ចិញ្រ្ចាំ 10g
  • ម្ទេសដៃនាងតូច 2ផ្លែ
  • ទឹកធម្មតា 100ml
  • ម្សៅឆា 1ស្លាបព្រាកាហ្វេ
  • ទឹកធម្មតា 1ស្លាបព្រាកាហ្វេ
  • អំបិល 1ស្លាបព្រាកាហ្វេ
  • ប្រេងឆា 3ស្លាបព្រាបាយ
A: លាយចូលគ្នា
  • ប្រេងខ្យង 1  ស្លាបព្រាបាយ
  • ទឹកស៊ីអ៊ីវ  1ស្លាបព្រាកាហ្វេ
  • ទឹកត្រី 1ស្លាបព្រាកាហ្វេ
  • ម្សៅស៊ុបមាន់រ៉ូយ៉ាល់ឆេហ្វេ  ស្លាបព្រាកាហ្វេ
  • ស្ករស ស្លាបព្រាកាហ្វេ
  • អំបិល 1/8 ស្លាបព្រាកាហ្វេ
  • ម្រេចម៉ត់ 1/8 ស្លាបព្រាកាហ្វេ
វិធីធ្វើ៖
  1. ខាត់ណាចិតសម្បករឹងចេញ ហើយដាក់ស្រុះពីខាងគល់រយៈពេល 2នាទី ដោយដាក់អំបិល បន្តិច។
  2. ហើយស្រង់ដាក់ក្នុងទឹកត្រជាក់ រួចពូតទឹកចេញឲ្យអស់ ចំណែកម្សៅឆាលាយទឹកទុកសិន។
  3. ដាក់ខ្ទះ ចាក់ប្រេងឆា ឆាខ្ទឹមស ម្ទេស ខាត់ណា និងទឹក។
  4. បន្ទាប់មកចាក់គ្រឿងផ្សំ A ចូលឆាឲ្យសព្វ។
  5. ទើបចាក់ម្សៅឆាចូលបណ្តើរ កូរបណ្តើរឲ្យសព្វ ទទួលទានជាការស្រេច៕
Note: ការចម្អិនដោយមានតែបន្លែ និងគ្រឿងផ្សំបន្តិចបន្តួចក៏អាចធ្វើឲ្យយើងទទួលបាននូវម្ហូបដ៏មាន ឱជារសឈ្ងុយឆ្ងាញ់ផងដែរ។ សម្រាប់អ្នកដែលមិនសូវចូលចិត្តសាច់ ឬតមសាច់គឺ ល្អណាស់ចំពោះ ម្ហូបនេះ។
Home | About Royal Chef | Terms of Use | Privacy Policy | How to Purchase | Payment | Contact Us
Copyright Royal Chef 2010-2017 / All Rights Reserved