Chinese Cuisine
ស៊ុបផ្សិតស្រស់
Ingredients
គ្រឿងផ្សំ៖
  • ប័រ 25ក្រាម
  • ផ្សិតចិន ស៊ីតាក់ ស្រស់ (shiitake mushroom) ហាន់ជាដុំៗបួនជ្រុងល្មម 225ក្រាម
  • ខ្ទឹមបារាំង ចិញ្រ្ចាំ 1មើម
  • ទឹកស៊ុបមាន់ 4ពែង
  • ទឹកដោះគោ 1ពែង
  • អំបិល​ និងម្រេចបន្តិច
វិធីធ្វើ៖
  1. ហាន់ផ្សិត និងខ្ទឹមបារាំង។

  2.  ដាក់ប័រចូលទៅក្នុងខ្ទះក្តៅ ដាក់ខ្ទឹមបារាំង ផ្សិត ឆាឲ្យរាងស្រពាប់បន្តិច បន្ទាប់មកចាក់ទឹកស៊ុបមាន់ចូលស្ងោរ និងរំងាស់ទុករយៈពេលប្រហែល 20នាទី។

  3. យកស៊ុបដែលបានរម្ងាស់រួច មកដាក់ក្នុងឆ្នាំងស្អាតរួចយកទៅចំអិនម្តងទៀតដោយប្រើភ្ឡើងតិចៗ។

  4. ទៅដោះគោយកទៅកំដៅឲ្យឡើងក្តៅបន្តិច រួចយកមកចាក់ចូលក្នុងទឹកស៊ុប។

  5. ដាក់អំបិល និងម្រេចភ្លក់មើលល្មមជាការស្រេច។
Home | About Royal Chef | Terms of Use | Privacy Policy | How to Purchase | Payment | Contact Us
Copyright Royal Chef 2010-2017 / All Rights Reserved