Khmer CuisineChinese CuisineJapanese Cuisine
បង្គាបំពង (Deep Fried Prawn)
Ingredients
គ្រឿងផ្សំ៖ សម្រាប់មនុស្ស ៤នាក់
  • បង្គា 500g
  • កម្ទេចនំប៉័ង 200g
  • ស្ពៃក្តោបស 100g
  • ស្ពៃក្តោស្វាយ 50g
  • ស៊ុតមាន់ 1គ្រាប់
  • សាលាដ 3សន្លឹក
  • ប្រេងឆា សម្រាប់បំពង 500ml
  • ម្សៅនំខេឃ៍ 4ស្លាបព្រាបាយ
  • ទឹកជ្រលក់ (Bull Dog Sauce) 2ស្លាបព្រាបាយ
  • កន្សែងក្រដាស 2សន្លឹក
A:
  • អំបិល 1/8 ស្លាបព្រាកាហ្វេ
  • ម្រេច 1/8 ស្លាបព្រាកាហ្វេ
  • ម្សៅស៊ុបមាន់រ៉ូយ៉ាល់ឆេហ្វ 1/8 ស្លាបព្រាកាហ្វេ
  • ខ្ទឹមស ឈូស 1/8 ស្លាបព្រាកាហ្វេ
  • ស្រាស (Cooking Wine) 1ស្លាបព្រាបាយ
វិធីធ្វើ៖
  1. បង្គាបកសម្បក តម្រឹមកន្ទុយ វះខ្នងលាងទឹកឲ្យស្អាត ហើយយកកន្សែងក្រដាសផ្តិតទឹកចេញ។
  2. បន្ទាប់មកឆូតខាងពោះបញ្ឆិតៗ 3 ទៅ 4 កាំបិតចំណែកស្ពៃក្តោបហាន់ជាសរសៃៗលាងទឹក រួចទុកដោយឡែកសិន។
  3. យកបង្គាប្រឡាក់ជាមួយគ្រឿងផ្សំ A ឲ្យសព្វទុករយៈពេល 5នាទី។
  4. បន្ទាប់មក ទើបយកបង្គាប្រឡាក់ជាមួយម្សៅនំខេឃ៍ ស៊ុតមាន់ រួចប្រឡាក់ជាមួយកម្ទេចនំប៉័ង ឲ្យសព្វ។
  5. កម្តៅប្រេងឆាឲ្យដល់ 150អង្សារ ទើបដាក់បង្គាបំពងឲ្យឆ្អិនរៀបដាក់ចាន អមជាមួយនូវបន្លែ និងទឹកជ្រលក់ទុកជាការស្រេច៕
Note: បង្គាបំពង បើចង់ឲ្យមានលក្ខណៈល្អទាំងសោភណ្ឌភាព និងរសជាតិឆ្ងាញ់ពិសា លោកអ្នកគួរ ជ្រើសរើសបង្គាដែលធំបន្តិច ហើយសូមសាកល្បងធ្វើតាមវិធីចម្អិននេះ។
Home | About Royal Chef | Terms of Use | Privacy Policy | How to Purchase | Payment | Contact Us
Copyright Royal Chef 2010-2017 / All Rights Reserved