Khmer CuisineChinese CuisineJapanese Cuisine
មីបំពងគ្រឿងសមុទ្រ (Seafood Crispy Chow Mein)
Ingredients
គ្រឿងផ្សំ៖ សម្រាប់មនុស្ស ២នាក់
  • បង្គា 180g
  • មឹក 200g
  • ស្ពៃបូកគោ 150g
  • ដើមខ្ទឹមធំ 40g
  • ការ៉ុត 30g
  • សណ្តែកបារាំង 15g
  • ទំពាំងស្ងោរ 25g
  • ត្រចៀកកណ្តុរ ត្រាំទឹក 10g
  • ស៊ុតមាន់ ស្ងោរ 2គ្រាប់
  • មីលឿងស្រស់ សសៃតូច 2ដុំ
  • ប្រេងឆាសម្រាប់បំពង 500ml
  • ខ្ញី ចិញ្រ្ចាំ 1ស្លាបព្រាកាហ្វេ
  • ខ្ទឹមស ចិញ្រ្ចាំ 1ស្លាបព្រាកាហ្វេ
  • ប្រេងឆា 2ស្លាបព្រាបាយ
  • ម្សៅឆា 1ស្លាបព្រាបាយ
  • ទឹកធម្មតា 1ស្លាបព្រាបាយ
A:  លាយចូលគ្នា
  • អំបិល 1ស្លាបព្រាកាហ្វេ
  • ទឹកស៊ីអ៊ីវ 2ស្លាបព្រាកាហ្វេ
  • ម្សៅស៊ុបមាន់រ៉ូយ៉ាល់ឆេហ្វេ 1ស្លាបព្រាកាហ្វេ
  • ប្រេងខ្យង 3ស្លាបព្រាកាហ្វេ
  • ស្ករស 3ស្លាបព្រាកាហ្វេ
  • ស្រាស 2ស្លាបព្រាបាយ
  • ទឹកធម្មតា 800ml
វិធីធ្វើ៖
  1. មឹក និងបង្គាធ្វើបានស្អាតហើយហាន់ជាបន្ទះធំៗ រួចស្រុះ 2នាទី ទើបស្រង់ចេញ ចំណែក ម្សៅឆា លាយទឹកទុកសិន។
  2. ការ៉ុត សណ្តែកបារាំង ទំពាំង ដើមខ្ទឹមធំ និងស្ពៃហាន់បញ្ឆិតៗ ហើយយកការ៉ុត និងសណ្តែក ស្រុះ 3នាទីចំណែកត្រចៀកកណ្តុរហាន់ជាបន្ទះធំៗ។
  3. ដាក់ខ្ទះ ចាក់ប្រេងឆា ឆាខ្ទឹមស ខ្ញី មឹក បង្គា និងបន្លែឲ្យសព្វ។
  4. ទើបចាក់គ្រឿងផ្សំ A ចូល រម្ងាស់រហូតដល់បន្លែ និងសាច់ឆ្អិនល្អ។
  5. បន្ទាប់មកចាក់ម្សៅឆាចូលបណ្តើរ កូរបណ្តើរឲ្យសព្វ រីឯស៊ុតកាត់ជាបួនដុំ។
  6. កម្តៅប្រេងឲ្យដល់ 180អង្សារ​ទើបដាក់មីបំពងឲ្យស្រួយប្រហែល 15វិនាទី បន្ទាប់មកចាប់មីដាក់ ចានហើយស្រូបស៊ុបដែលបានចម្អិន និងស៊ុតពីលើទុកជាការស្រេច៕
Note: មីបំពងគ្រឿងសមុទ្រ ជាម្ហូបបែបចិន ហើយប្លែកបន្តិច ដោយយកមីទៅបំពងឲ្យស្រួយរួច ស្រូបទឹកស៊ុបខាប់ៗពីលើ មានទាំងបន្លែ ទាំងសាច់ ស៊ុតផងដែរ ទំនងគួរឲ្យចង់សាកល្បង។
Home | About Royal Chef | Terms of Use | Privacy Policy | How to Purchase | Payment | Contact Us
Copyright Royal Chef 2010-2017 / All Rights Reserved