Khmer CuisineChinese CuisineJapanese Cuisine
សម្លខ្ទិះគ្រឿងសមុទ្រ (Tom Ka)
Ingredients
គ្រឿងផ្សំ៖ សម្រាប់មនុស្ស ៤នាក់
  • បង្គា 150g
  • មឹក 250g
  • ផ្សិតចំបើង 200g
  • ខ្ទឹមបារាំង 100g
  • ជីរណា ហាន់ល្អិត 10g
  • ជីវ៉ាន់ស៊ុយ 5g
  • ប៉េងប៉ោះទុំ ឆ្កឹះគ្រាប់ 1ផ្លែ
  • ម្ទេសដៃនាងធំ ចំណិត 1ផ្លែ
  • ខ្ទិះដូង ដើម 50ml
  • ខ្ទិះដូង ចុង 400ml
  • ទឹកធម្មតា 150ml
  • ទឹកក្រូចឆ្មា 1ស្លាបព្រាកាហ្វេ
A:
  • គល់ស្លឹកគ្រៃ ហាន់បញ្ឆិតៗ 1ដើម
  • រំដេង ដំ 10g
  • ខ្ទឹមក្រហម ដំ 15g
  • ស្លឹកក្រូចសើច ហែកសន្លឹក 2សន្លឹក
B:
  • ទឹកត្រី 2 ស្លាបព្រាបាយ
  • ស្ករស 1ស្លាបព្រាកាហ្វេ
  • អំបិល ស្លាបព្រាកាហ្វេ
វិធីធ្វើ៖
  1. បង្គាអត់យកក្បាល បកសម្បក វះខ្នង មឹកបកយកស្រទាប់ខ្មៅចេញ ហើយកាត់កង់ៗ ប្រហែល 1cm។
  2. ផ្សិតមួយពុះជាពីរ ខ្ទឹមបារាំង និងប៉េងប៉ោះពុះជាបួន។
  3. ដាក់ខ្ទះចាក់ខ្ទិះចុង ទឹកធម្មតា  និងគ្រឿងផ្សំ A ចូល ដាំឲ្យពុះ។
  4. បន្ទាប់មក ដាក់បង្គា និងមឹករម្ងាស់ដោយប្រើភ្លើងតិចៗដែរ ហាមកូរច្របល់។
  5. បន្ទាប់ពីឆ្អិនល្អហើយ ដាក់បន្លែ ខ្ទិះដូងដើម និងគ្រឿងផ្សំ B ចូលរម្ងាស់បន្តិចទៀត ទើបបន្ថែម ជី ម្ទេសដៃនាងធំ និងទឹកក្រូចឆ្មាពីលើទៀត ជាការស្រេច៕
Note: សម្លខ្ទិះគ្រឿងសមុទ្រ ជាម្ហូបបែបថៃ សម្លនេះមានគ្រឿងផ្សំដែលស្រដៀងទៅនឹងសម្លតុំយុំាដែរ ប៉ុន្តែមិនជូរ និងមិហិរទេ សូមសាកល្បងនូវរសជាតិបែបសម្លខ្ទិះ គ្រឿងសមុទ្រនេះម្តង។

Home | About Royal Chef | Terms of Use | Privacy Policy | How to Purchase | Payment | Contact Us
Copyright Royal Chef 2010-2017 / All Rights Reserved