Khmer CuisineChinese CuisineJapanese Cuisine
មីឆាគ្រឿងសមុទ្រ
Ingredients
គ្រឿងផ្សំ៖
  • បង្គា ៣០ក្រាម
  • មឹក ៣០ក្រាម
  • ពងមាន់ ១គ្រាប់
  • ខាត់ណា ៣០ក្រាម
  • ផ្សិតចំបើង ២០ក្រាម
  • ការ៉ុត ៣ចំណិត
  • ផ្កាខាត់ណា ១០ក្រាម
  • បណ្តូលពោតកំប៉ុង ១គ្រាប់
  • ផ្សិតកំប៉ុង ១គ្រាប់
គ្រឿងផ្សំរសជាតិ៖
  • ទឹកប៉ាវហ៊ឺ ១ស្លាបព្រាបាយ
  • ទឹកស៊ីអីវ ១ស្លាបព្រាកាហ្វេ
  • ខ្ទឹមស ៣កំពឹស
  • ទឹកស៊ុប ១កូនវែក
  • ម្រេច ១/២ស្លាបព្រាកាហ្វេ
  • ម្សៅឆា ១ស្លាបព្រាកាហ្វេ
  • មីសសៃធំ ១០០ក្រាម
វីធីធ្វើ៖
  1. បង្គាពុះខ្នងយកសសៃចេញ មឹកហាន់ជាក្រលាចក្រត្រង ខាត់ណា និងផ្សិតហាន់បញ្ឆិតៗ ការ៉ុត ផ្សិតចំបើង ផ្សិតកំប៉ុង បណ្តូលពោតស្រុះទឹកក្តៅបន្តិច បន្ទាប់មកស្រង់ត្រាំទឹកត្រជាក់ទុកមួយ អន្លើ។

  2. ខ្ទះចាក់ខ្លាញ់ឲ្យក្តៅ គួសពងមាន់ ១គ្រាប់ឆាមួយស្ងួតទើបចាក់មី ទឹកប៉ាវហ៊ឺចូលឆាឲ្យ ឡើងគ្រៀម បន្តិចទើបចាក់ស្រាចូល ដួសដាក់ចានសំប៉ែត។ បន្ទាប់មក លាងខ្ទះឲ្យស្អាត ចាក់ខ្លាញ់ជាថ្មី បំពងខ្ទឹមសឲ្យឈ្ងុយដាក់បន្ថែមគ្រឿងសមុទ្រចូល រួចហើយបង់គ្រឿង ដូចជាៈ ទឹកប៉ាវហ៊ឹ​ សាតេ ម្រេច ឆាត្រលប់ចុះត្រលប់ឡើងឲ្យសព្វ ទើបចាក់ម្សៅឆាចូលដួស ស្រោចពីលើ មីទើបយកមកទទួលទានបាន។

  3. ទឹកជ្រលក់ៈ ទឹកម្ទេសដប។
Home | About Royal Chef | Terms of Use | Privacy Policy | How to Purchase | Payment | Contact Us
Copyright Royal Chef 2010-2017 / All Rights Reserved