Chinese CuisineJapanese CuisineWestern Cuisine
បាយឆាសាច់ជ្រូក (Pork Fried Rice)
Ingredients
គ្រឿងផ្សំ៖
  • បាយអង្ករល្អ
  • សាច់ជ្រូក សាច់សុទ្ធ
  • ដើមសេឡឺរី
  • ការ៉ុត
  • ខ្ទឹមបារាំង
  • ម្ទេសហាវ៉ៃ ក្រហមខៀវ
  • សាច់ក្តាម
  • ជីវ៉ាន់ស៊ុយ
  • ខ្ទឹមស ខ្ទឹមក្រហម
  • ម្សៅស៊ុបមាន់រ៉ូយ៉ាល់ឆេហ្វ
  • ទឹកត្រី ទឹកស៊ីអ៊ីវ ស្ករស អំបិល
  • ម្រេច ខ្លាញ់ ប្រេងឆា
  • ត្រសក់
  • ប៉េងប៉ោះ 
  • សាលាដ៍
  • ទឹកត្រីម្ទេស
វិធីធ្វើ៖
  1. បាយដាំ  ឬ ចំហុយឲ្យឆ្អិនល្អ។
  2. សាច់ជ្រូកហាន់ចំនិតតូចៗខ្លះ ហើយចិញ្រ្ចាំខ្លះ។
  3. ដើមសេឡឺរី ការ៉ុត ខ្ទឹមបារាំង ម្ទេសហាវ៉ៃក្រហមខៀវ ហាន់បួនជ្រុងតូចៗប៉ុនៗគ្នា។
  4. សាច់ក្តាម ជីវ៉ាន់ស៊ុយហាន់ល្អិតៗ។ ខ្ទឹមសខ្ទឹមក្រហមបកសំបក រួចចិញ្រ្ចាំឲ្យល្អិតៗរៀបចំ គ្រឿងផ្សំទាំងអស់ជិតដៃងាយស្រួលឆា។
  5. ដាក់ដាំខ្លាញ់ឲ្យក្តៅក្នុងខ្ទះជ្រៅមួយហើយដាក់ខ្ទឹមបំពងឲ្យឈ្ងុយ ទើបដាក់សាច់ជ្រូកទឹកត្រី អំបិល ស្ករស ប៊ីចេង ទឹកស៊ីអ៊ីវ ចូលបន្តៗគ្នាឆាឲ្យឈ្ងុយរហូតទាល់តែសាច់នោះឆ្អិន។
  6. ដួសបាយដាក់ចូលឆាត្រលប់ឲ្យចូលជាតិគ្នាសព្វល្អ។
  7. ដួសដាក់ចានហើយចិតត្រសក់ ប៉េងប៉ោះ ក្រូចឆ្មា បន្តិចរៀបជុំវិញចានបាយនោះ។ ហើយរៀប ចំទឹកត្រីម្ទេស ជាមួយផងដែរពេលទទួលទាន។
Home | About Royal Chef | Terms of Use | Privacy Policy | How to Purchase | Payment | Contact Us
Copyright Royal Chef 2010-2017 / All Rights Reserved