Chinese CuisineJapanese CuisineWestern Cuisine
ឆ្អឹងជំនីចំហុយទឹកខ្មេះ (Black Rice Vinegar Braised Spare Ribs)
Ingredients
គ្រឿងផ្សំ៖ សម្រាប់មនុស្ស ២នាក់
  • ឆ្អឹងជំនីជ្រូក 400g
  • ស្ពៃតឿ 200g
A:
  • ខ្ទឹមស ឈូស 5g
  • ទឹកស៊ីអ៊ីវ 1ស្លាបព្រាបាយ
  • ស្រាចិន 1ស្លាបព្រាបាយ
  • ម្សៅស៊ុបមាន់រ៉ូយ៉ាល់ឆេហ្វ ស្លាព្រាកាហ្វេ
B:
  • ទឹកខ្មេះខ្មៅ (Black Vinegar) 2ស្លាបព្រាបាយ
  • ស្រាចិន (Shaoxing Wine) 1ស្លាបព្រាបាយ
  • ទឹកស៊ីអ៊ីវ 5ស្លាបព្រាបាយ
  • ស្ករស 3ស្លាបព្រាបាយ
  • ទឹកធម្មតា 1000ml
វិធីធ្វើ៖
  1. ស្ពៃដាក់ស្រុះពីខាងគល់រយៈពេល 2នាទីហើយស្រង់ដាក់ត្រាំទឹកត្រជាក់រួចពូតទឹកចេញ។
  2. ឆ្អឹងជំនីកាត់ខ្លីៗប្រហែល 10cm ហើយប្រឡាក់ជាមួយគ្រឿងផ្សំ A ទុករយៈពេល 10នាទី។
  3. កម្តៅប្រេងឆាដល់ 170អង្សារ ទើបដាក់ឆ្អឹងជំនីបំពងប្រហែល 1នាទីរួចស្រង់ចេញ។
  4. យកឆ្អឹងជំនីដាក់រម្ងាស់ជាមួយនឹង គ្រឿងផ្សំ B។
  5. គ្របកន្សែងក្រដាសពីលើមួយសន្លឹក ហើយបន្តរម្ងាស់ឲ្យគ្រប់ 50នាទី ដោយប្រើភ្លើងតិចៗ រួចរៀបស្ពៃដាក់ចានអមជាមួយនូវឆ្អឹងជំនីជាការស្រេច៕
Note: ឆ្អឹងជំនីជ្រូកចំហុយទឹកខ្មេះ ជាធម្មតាឆ្អឹងជំនីច្រើនយកទៅអាំង បំពង ឬក៏ស្ងោរ ប៉ុន្តែមុខម្ហូប នេះត្រូវយកឆ្អឹងជំនីមកចំហុយដើម្បី ទទួលបាននូវរសជាតិប្លែកមួយបែបទៀត។
Home | About Royal Chef | Terms of Use | Privacy Policy | How to Purchase | Payment | Contact Us
Copyright Royal Chef 2010-2017 / All Rights Reserved