Chinese CuisineJapanese CuisineWestern Cuisine
ញាំនំបញ្ចុកឡាតាំង (Deep Fried Rice Noodle With Minced Pork)
Ingredients
គ្រឿងផ្សំ៖ សម្រាប់មនុស្ស ២នាក់
  • នំបញ្ចុកក្រៀម 50g
  • សណ្តែកបណ្តុះ 200g
  • ស្លឹកគូឆាយ 100g
  • ប្រេងឆា សម្រាប់បំពង 500ml
  • ខ្ទឹមស ចិញ្រ្ចាំ 1ស្លាបព្រាបាយ
A:
  • ម្ទេសឆ្អើរ ចិញ្រ្ចាំ 30g
  • ខ្ទឹមក្រហម ហាន់ស្តើងៗ 20g
  • ខ្ទឹមស ចិញ្រ្ចាំ 1ស្លាបព្រាបាយ
B:
  • សាច់ជ្រូក 170g
  • សៀងប្រៃ 50g
  • ស្ករក្រហម 20g
  • កាពិ 6g
  • ម្សៅស៊ុបមាន់រ៉ូយ៉ាល់ឆេហ្វ 1ស្លាបព្រាកាហ្វេ
  • ទឹកធម្មតា 90ml
វិធីធ្វើ៖
  1. សាច់ជ្រូក និងសៀងចិញ្រ្ចាឲ្យម៉ត់ ស្លឹកគូឆាយកាត់ខ្លីៗ។
  2. ដាក់ខ្ទះ ឆាគ្រឿងផ្សំ A ដោយប្រើភ្លើងតិចៗ។
  3. ហើយចាក់គ្រឿងផ្សំ B ចូលឆាឲ្យសព្វ។
  4. កម្តៅប្រេងឆាឲ្យដល់ 190 អង្សារសេ ទើបដាក់នំបញ្ចុកបំពងឲ្យស្រួយប្រហែល 2វិនាទី។
  5. បន្ទាប់មកយកសាច់ដែលចម្អិនហើយច្របល់ជាមួយនឹងបន្លែ រួមជាមួយនឹងនំបញ្ចុកបំពង និងខ្ទឹមបំពងឲ្យសព្វ ទុកជាការស្រេច៕
Note: សៀងគឺធ្វើពីគ្រាប់ធញ្ញជាតិមួយប្រភេទដែលសំបូរទៅដោយប្រូតេអ៊ីន និងវីតាមីន និងអាចយក ទៅច្នៃធ្វើជាអាហារផ្សេងៗបានជាច្រើនប្រភេទ ញាំនំបញ្ចុកឡាតាំងដែលប្រើគ្រឿងផ្សំជាសៀងយក មកចម្អិនដូចជាម្ហូបនេះ គឺសាមញ្ញ ងាយចម្អិន និងប្រកបដោយឱជារសឆ្ងាញ់ពិសារទៀតផង។
Home | About Royal Chef | Terms of Use | Privacy Policy | How to Purchase | Payment | Contact Us
Copyright Royal Chef 2010-2017 / All Rights Reserved