Chinese CuisineJapanese CuisineWestern Cuisine
គួង Fresh Spring Roll
Ingredients

គ្រឿងផ្សំ៖ សម្រាប់មនុស្ស ៤នាក់

  • សាច់ជ្រូកបីជាន់ 400g
  • បង្គា 400g
  • នំបញ្ចុក 500g
  • ត្រសក់ 1ពុះ ជា6ចម្រៀក 200g
  • សណ្តែកបណ្តុះ ស្រុះ 200g
  • ការ៉ុត ឈូសសរសៃៗ 200g
  • ជីគ្រប់មុខ បេះសន្លឹក 80g
  • ស្លឹគូឆាយ កាត់ខ្លីល្មម 24ដើម
  • សម្បកគួង 24សន្លឹក
  • សាលាដ 24សន្លឹក
  • អង្ករលីង បុកម៉ត់ 2ស្លាបព្រាបាយ

A:

  • ស្ករស 1/8 ស្លាបព្រាកាហ្វេ
  • ម្សៅស៊ុបមាន់រ៉ូយ៉ាល់ឆេហ្វ 1/8 ស្លាបព្រាកាហ្វេ
  • ទឹកត្រី 1/8 ស្លាបព្រាកាហ្វេ

B: 

  • ទឹកដូងខ្ចី 500ml
  • ទឹកខ្មេះ 30ml
  • ខ្ទឹមស ចិញ្រ្ចាំ 10g
  • ខ្ទឹមក្រហមហាន់ស្តើងៗ 10g
  • ការ៉ុត ហាន់សរសៃៗ 20g
  • សណ្តែកដីលីង បុកឲ្យម៉ត់ 50g
  • អំបិល 3ស្លាបព្រាបាយ
  • ម្សៅស៊ុបមាន់រ៉ូយ៉ាល់ឆេហ្វ ស្លាបព្រាកាហ្វេ
  • ស្ករស 10 ស្លាបព្រាបាយ
  • ទឹកត្រី 1ស្លាបព្រាបាយ

វិធីធ្វើ៖

  1. សាច់ និងបង្គាស្ងោរឲ្យឆ្អិន ហើយយកសាច់ហាន់ស្តើងៗ និងបង្គាវះជាពីររួចប្រឡាក់ជាមួយ គ្រឿងផ្សំ A។
  2. ទើបយកទៅច្របល់ជាមួយអង្ករលីង និងការ៉ុតម្តងទៀត។
  3. យកសម្បកគួងបង្វិលនឹងទឹកបន្តិច ហើយរៀបបន្លែទាំងអស់ និងសាច់ដាក់ពីលើសម្បកគួង។
  4. រួចបត់សម្បកគួងទាំងសងខាងចូលគ្នា ដោយដាក់ស្លឹគូឆាយពីលើមួយដើមទើបចាប់ផ្តើមមូរ។
  5. ពេលមូរបានល្អហើយ យកប្រេងឆាលាបពីលើឲ្យសព្វ ហើយអមជាមួយទឹកត្រីរបស់គ្រឿងផ្សំ B ទុកជាការស្រេច៕

Note: គួង នៅតាមតំបន់ខ្លះគេហៅ ណែម ហើយជាប្រភេទអាហាសម្រន់ងាយស្រួលធ្វើមាន សាច់ បន្លែ ដែលយើងអាចជ្រើសរើសទៅតាមការចូលចិត្ត និងមានបន្ថែមនូវនំបញ្ចុក សម្បករុំពីក្រៅ មើលទៅកាន់ តែចង់ទទួលទាន។

Home | About Royal Chef | Terms of Use | Privacy Policy | How to Purchase | Payment | Contact Us
Copyright Royal Chef 2010-2017 / All Rights Reserved