Chinese CuisineJapanese CuisineWestern Cuisine
ខួរជ្រូកចំហុយស្ពៃបូកគោ Steamed Chinese Cabbage with Pig Brain in Clay Pot
Ingredients
គ្រឿងផ្សំ៖ សម្រាប់មនុស្ស ២នាក់
  • ខួរជ្រូក 2ដុំ
  • គល់ស្លឹកគ្រៃ 20g
  • ខ្ទឹមស 10g
  • ស្ពៃបូកគោ 200g
  • ស្លឹកក្រូចសើច 1សន្លឹក
  • ម្រេចម៉ត់ ស្លាបព្រាកាហ្វេ
A:
  • ប្រេងខ្យង 1ស្លាបព្រាបាយ
  • អំបិល 1ស្លាបព្រាបាយ
  • ម្សៅស៊ុបមាន់រ៉ូយ៉ាល់ឆេហ្វ ស្លាបព្រាកាហ្វេ
  • ទឹកធម្មតា 30ml
B: លាយចូលគ្នា
  • ទឹកក្រូចឆ្មា 10ml
  • អំបិល ស្លាបព្រាកាហ្វេ
  • ម្រេចម៉ត់ ស្លាបព្រាកាហ្វេ
វិធីធ្វើ៖
  1. គល់ស្លឹកគ្រៃដំបន្តិច ហើយកាត់ជាពីរ ស្លឹកក្រូចហែកជាបន្ទះធំៗ ទើបរៀបដាក់ចូលក្នុងឆ្នាំង។
  2. ស្ពៃកាត់ប្រហែល 5cm ហើយយកគល់ស្ពៃរៀបពីលើគល់ស្លឹកគ្រៃ និងស្លឹកក្រូចសើច។
  3. ខួរជ្រូកយកស្រទាប់ខាងក្រៅចេញ និងលាងទឹកហើយប្រឡាក់ជាមួយនឹងគ្រឿងផ្សំ A ឲ្យសព្វ។
  4. ចាក់ខួរជ្រូកពីលើស្ពៃដោយដាក់ម្រេច និងខ្ទឹមសពីលើ។
  5. យកសន្លឹកស្ពៃរៀបដាក់បន្ថែមពីលើ ហើយបិទគម្របឲ្យជិត ដាក់ដាំលើភ្លើងរយៈពេល 15នាទី ដោយប្រើភ្លើងតិចៗ បន្ទាប់មកទទួលទានជាមួយគ្រឿងផ្សំ B៕
Note: ចំហុយខួរជ្រូក គឺមិនមានអ្វីពិបាកចំអិននោះទេ ប៉ុន្តែទាមទារនូវការចម្អិនឲ្យបានត្រឹមត្រូវ ទើបលោកអ្នក ទទួលបាននូវរសជាតិដែលចង់បាន។
Home | About Royal Chef | Terms of Use | Privacy Policy | How to Purchase | Payment | Contact Us
Copyright Royal Chef 2010-2017 / All Rights Reserved