Chinese CuisineJapanese CuisineWestern Cuisine
ក្លឹបសាំងវ៉ិច Club Sandwich
Ingredients
គ្រឿងផ្សំ៖ សម្រាប់មនុស្ស ១នាក់
  • សាច់ហេម (Ham) 2បន្ទះ
  • នំប៉័ង 3បន្ទះ
  • សាលាដ 3សន្លឹក
  • ប៉េងប៉ោះទុំ (ហាន់ចំណិតៗ) 1ផ្លែ
  • ប័រ (Flora) បន្តិច
  • ចង្កាក់ 4ដើម
  • ប្រេងឆា 1ស្លាបព្រាបាយ
  • ម៉ាយ៉ូណេហ្ស (Mayonnaise) 2ស្លាបព្រាបាយ
  • ទឹកប៉េងប៉ោះ 2ស្លាបព្រាបាយ
A:
  • ស៊ុតមាន់ 2គ្រាប់
  • អំបិល បន្តិច
  • ទឹកដោះគោស្រស់ (Fresh Milk) 2ស្លាបព្រាកាហ្វេ
វិធីធ្វើ៖
  1. គ្រឿងផ្សំ A វាយចូលគ្នាឲ្យសព្វ។
  2. ហើយដាក់ខ្ទះ ចាក់ប្រេងឆាចៀនឲ្យឆ្អិនដោយប្រើភ្លើងតិចៗ រួចហាន់ជាបន្ទះបួនជ្រុងឲ្យប៉ុននឹង ទំហំនំប៉័ង។
  3. ដាក់ខ្ទះ ចៀនសាច់ហេមឲ្យក្រៀម ហើយយកនំប៉័ងលាបប័រឲ្យសព្វ ទើបយកទៅកម្តៅក្នុង Oven រយៈពេល 3នាទី។
  4. រួចរៀបសាលាដ ដាក់ប៉េងប៉ោះ ម៉ាយ៉ូណេហ្សសាច់ហេម និងទឹកប៉េងប៉ោះបន្ថែមពីលើ ហើយរៀបនំបែបនេះមួយជាន់ទៀត។
  5. ទើបយកចង្កាក់មកដោតពីលើហើយកាត់នំជាបួនជ្រុង ទុកជាការស្រេច។
Note: ក្លឹបសាំងវ៉ិច គឺជាឈ្មោះអាហារសម្រន់មួយប្រភេទ ដែលមានប្រភពដើមមកពីប្រទេសលោក ខាងលិច ហើយមានបន្លែ និងសាច់ច្រើនជាន់ផងដែរ។ តើលោកអ្នកចង់សាកល្បងនូវរសជាតិថ្មី ហើយ ប្លែករបស់សាំងវ៉ិចនេះដែរទេ?
Home | About Royal Chef | Terms of Use | Privacy Policy | How to Purchase | Payment | Contact Us
Copyright Royal Chef 2010-2017 / All Rights Reserved