Chinese CuisineJapanese CuisineWestern Cuisine
ភីហ្សា ថូសថ៍ (Pizza Toast)
Ingredients
គ្រឿងផ្សំ៖ សម្រាប់មនុស្ស ១នាក់
  • នំប៉័ង(Sandwiches) 2បន្ទះ
  • ម្ទេសប្លោក (កាត់ជាកង់ៗ) 30g
  • សាច់ហេម (Ham) 40g
  • ខ្ទឹមបារាំង 20g
  • ស្ពៃខ្តោប 40g
  • ឈីហ្ស (Chedda Cheese) 10g
  • ប័រ (Flora) 1ស្លាបព្រាបាយ
  • ទឹកប៉េងប៉ោះដប  (Ketchup) 2ស្លាបព្រាបាយ
  • ក្រដាសដុតនំ (Baking Sheet) 1សន្លឹក
A:
  • ប័រសាប (Unsalted Butter) 1ស្លាបព្រាបាយ
  • អំបិល (Salt) 1/8 ស្លាបព្រាកាហ្វេ
  • ម្រេចម៉ត់ 1/8 ស្លាបព្រាកាហ្វេ
  • ម្សៅស៊ុបមាន់ (Royal Chef Delicious Chicken Powder) 1/8ស្លាបព្រាកាហ្វេ
វិធីធ្វើ៖
  1. ស្ពៃខ្តោប និងខ្ទឹមបារាំង ហាន់ជាសរសៃៗ ហើយដាក់ខ្ទះឆាជាមួយគ្រឿងផ្សំ A ឲ្យសព្វ។
  2. យកប័រលាបឲ្យសព្វពេញផ្ទៃនំប៉័ង។
  3. យកបន្លែដែលឆាហើយមករៀបលើនំជាមួយម្ទេស និងសាច់ហេម រួចយកទៅកម្តៅក្នុង Oven 5នាទី។
  4. បន្ទាប់ពីគ្រប់ 5នាទី ហើយរោយឈីហ្សពីលើបន្ថែមទៀត
  5. ចុងក្រោយ យកទៅដុតក្នុង Oven 5នាទីទៀតទើបស្រោចទឹកប៉េងប៉ោះពីលើ ទុកជាការស្រេច៕
Note: ភីហ្សាថូសថ៍ គឺគ្រាន់តែយកនំប៉័ងសាំងវ៉ិចមកជំនួសតែប៉ុណ្ណោះ សូមសាកល្បងនូវរសជាតិដ៏ ប្លែកនេះម្តង ដោយងាយទាំងចម្អិន និងមានឱជារសឈ្ងុយឆ្ងាញ់ពិសាទៀតផង។
Home | About Royal Chef | Terms of Use | Privacy Policy | How to Purchase | Payment | Contact Us
Copyright Royal Chef 2010-2017 / All Rights Reserved