Khmer CuisineChinese CuisineJapanese Cuisine
សម្លកែងម្នាស់ (Khmer Pineapple Stew)
Ingredients
គ្រឿងផ្សំ៖ សម្រាប់មនុស្ស ៤នាក់
  • ត្រីឌៀប កាត់ជាដុំធំល្មម 400g
  • ឆ្អឹងជំនីជ្រូក កាត់ខ្លី 400g
  • ម្នាស់ ហាន់តូចល្មម 800g
  • ជីនាងវង បេះសន្លឹក 20g
  • ម្ទេសឆ្អើរ ចិញ្រ្ចាំ 80g
  • កាពិ 12g
  • ខ្ទិះដូច ដើម 120ml
  • ខ្ទិះដូង ចុង 400ml
  • ទឹកធម្មតា 1100ml
  • ប្រេងឆា 4ស្លាបព្រាបាយ
A:
  • រមៀត 3g
  • រំដេង 2g
  • គល់ស្លឹកគ្រៃ ហាន់ស្តើងៗ 20g
  • ខ្ទឹមស 10g
  • ខ្ទឹមក្រហម 10g
  • សណ្តែកដីលីង 20g
  • ស្លឹកក្រូចសើច 3សន្លឹក
B:
  • ស្ករក្រហម 2ស្លាបព្រាបាយ
  • ទឹកត្រី 4ស្លាបព្រាបាយ
  • ម្សៅស៊ុបមានរ៉ូយ៉ាល់ឆេហ្វ 1ស្លាបព្រាបាយ
  • ស្ករស 2ស្លាបព្រាកាហ្វេ
វិធីធ្វើ៖
  1. គ្រឿងផ្សំ A បុកលាយចូលគ្នាឲ្យម៉ត់។
  2. ដាក់ខ្ទះ ចាក់ប្រេងឆា ឆាម្ទេស កាពិ និងស្ករក្រហម ដោយប្រើភ្លើងតិចៗ។
  3. បន្ទាប់មកចាក់គ្រឿងផ្សំ A ចូលបន្តទៀតដោយច្របល់ឲ្យសព្វ។
  4. ហើយចាក់សាច់ចូល ឆាជាមួយគ្រឿងផ្សំ B រយៈពេល 3នាទីទើបចាក់ទឹកខ្ទិះដូងចុងចូល រម្ងាស់ដោយប្រើភ្លើងតិចៗ។
  5. បន្ទាប់ពីសាច់ឆ្អិនល្អហើយ ដាក់ម្នាស់ខ្ទិះដូងដូង និងជីចូលបន្ថែម បន្តិចទៀតទុកជាការស្រេច។
Note: សម្លកែងម្នាស់ គឺយកផ្លែម្នាស់ធ្វើជាបន្លែ ព្រោះវាសាកសមទៅនឹងរសជាតិសម្លដែលមានជាតិ ជូរតិចៗ ផ្អែមតិចៗ ដែលរសជាតិនេះខុសប្លែកពីសម្លខ្ទិះ និងសម្លការីបន្តិច។
Home | About Royal Chef | Terms of Use | Privacy Policy | How to Purchase | Payment | Contact Us
Copyright Royal Chef 2010-2017 / All Rights Reserved