Khmer CuisineChinese CuisineJapanese Cuisine
អន្ទង់ចំហុយឆ្នាំងដី (Steamed Eel and Chinese Cabbage in an Earthenware Pot)
Ingredients
គ្រឿងផ្សំ៖ សម្រាប់មនុស្ស ២នាក់
  • អន្ទង់ 300g
  • ស្ពៃបូកគោ 300g
  • ទឹកធម្មតា 50ml
  • ជីនាងវង បេះសន្លឹក 10g
  • ខ្ទឹមស 10g
  • ស្លឹកក្រូចសើច 3សន្លឹក
  • ទឹកត្រីកោះកុង 5ស្លាបព្រាបាយ
A: ដំបន្តិច
  • គល់ស្លឹកគ្រៃ 40g
  • ខ្ទឹមក្រហម 20g
  • រំដេង 6g
B:
  • ប្រេងខ្យង 1ស្លាបព្រាបាយ
  • ទឹកស៊ីអ៊ីវ 1ស្លាបព្រាកាហ្វេ
  • អំបិល 1/8 ស្លាបព្រាកាហ្វេ
  • ម្សៅស៊ុបមាន់រ៉ូយ៉ាល់ឆេហ្វ ស្លាបព្រាកាហ្វេ
  • ស្ករស ស្លាបព្រាកាហ្វេ
វិធីធ្វើ៖
  1. ស្លឹកក្រូចសើច ហែកជាសន្លឹកធំៗ ហើយដាក់ចូលក្នុងឆ្នាំងដីជាមួយគ្រឿងផ្សំ A។
  2. ស្ពៃកាត់ខ្លីៗ ហើយយកធាងរៀបពីលើគ្រឿងផ្សំ A។
  3. អន្ទង់កាត់ក្បាល និងកន្ទុយ លាងទឹកឲ្យស្អាត ហើយកាត់ 2cm រួចប្រឡាក់ជាមួយគ្រឿងផ្សំ B ឲ្យសព្វ។
  4. ទើបចាក់ពីលើធាងស្ពៃ ដែលបានរៀបហើយរួមជាមួយទឹក និងខ្ទឹមសបន្ថែមពីលើ។
  5. បន្ទាប់មក យកស្លឹកស្ពៃរៀបដាក់ពីលើ ហើយបិទគម្របឲ្យជិត ដាក់ដំាពីលើភ្លើងរយៈពេល 15នាទី ដោយប្រើភ្លើងតិចៗ រួចបន្ថែមជី និងអមជាមួយនូវទឹកត្រីកោះកុង ទុកជាការស្រេច៕
Note: អន្ទង់ជាប្រភេទត្រីម្យ៉ាងដ៏មានឱជារស សាច់របស់វាទន់ ហើយអាចយកទៅធ្វើម្ហូបបានដូចជាត្រី ដ៏ទៃទៀតដែរ។ ជាពិសេសយកមកចំហុយបែបនេះ គឺកាន់តែមានឱជារស។
Home | About Royal Chef | Terms of Use | Privacy Policy | How to Purchase | Payment | Contact Us
Copyright Royal Chef 2010-2017 / All Rights Reserved