Khmer CuisineChinese CuisineJapanese Cuisine
ប្រហិតគ្រឿង (Deep Fried Fish Cake)
Ingredients
គ្រឿងផ្សំ៖ សម្រាប់មនុស្ស ២នាក់
  • ប្រហិតត្រីឆ្លាត 200g
  • សណ្តែកកួរ 15g
  • ប្រេងឆា សម្រាប់ចៀន 100ml
A:
  • ខ្ទឹមស 7g
  • រំដេង 3g
  • រមៀត 1g
  • ខ្ជាយ 3g
  • ម្ទេសដៃនាងតូច 2g
  • គល់ស្លឹកគ្រៃ ហាន់ស្តើងៗ 10g
  • ស្លឹកក្រូចសើច 1សន្លឹក
B:
  • សណ្តែកដីលីង 20g
  • ម្ទេសឆ្អើរចិញ្រ្ចាំ 10g
  • ស្ករស 7g
  • អំបិល ស្លាបព្រាកាហ្វេ
  • ម្សៅស៊ុបមាន់រ៉ូយ៉ាល់ឆេហ្វ ស្លាបព្រាកាហ្វេ
វិធីធ្វើ៖
  1. គ្រឿងផ្សំ A បុកលាយគ្នាឲ្យម៉ត់។
  2. ហើយដាក់គ្រឿងផ្សំ B បុកចូលបន្ថែមទៀត។
  3. ទើបដាក់ប្រហិតចូលបុកជាមួយគ្នាឲ្យស្អិតល្អ។
  4. សណ្តែកគួរហាន់ស្តើងៗហើយច្របល់ចូលជាមួយប្រហិត ដែលបានបុករួច នោះឲ្យសព្វ។
  5. ទើបសូនប្រហិតជាបន្ទះមូលៗ រួចដាក់ចៀនឲ្យក្រៀមល្អ ទុកជាការស្រេច៕
Note៖ ប្រហិតគ្រឿងថ្វីត្បិតតែជាម្ហូបសាមញ្ញដែលគិតថាងាយចំអិន ប៉ុន្តែបើរបៀបនៃការចំអិនមិនបាន ត្រឹមត្រូវ នោះសាច់ប្រហិតនឹងមិនស្វិតល្អ ហើយមិនគួរឲ្យចង់ទទួលទានទៀតផង។
Home | About Royal Chef | Terms of Use | Privacy Policy | How to Purchase | Payment | Contact Us
Copyright Royal Chef 2010-2017 / All Rights Reserved