Khmer CuisineChinese CuisineJapanese Cuisine
សាក់គិស្រូបទឹកប៉េងប៉ោះ (Chinchaeds A La Tomate)
Ingredients
គ្រឿងផ្សំ៖ សម្រាប់មនុស្ស ១នាក់
  • ត្រីសាក់គិ 2ក្បាល
  • ខ្ទឹមបារាំង ចិញ្រ្ចាំ 1ស្លាបព្រាបាយ
  • ខ្ទឹមសចិញ្រ្ចាំ ស្លាបព្រាបាយ
  • ផាស្ល៊ីចិញ្រ្ចាំ ស្លាបព្រាកាហ្វេ
  • ប្រេងអូលីវ 2+1 ស្លាបព្រាបាយ
A:
  • អំបិលម៉ត់ បន្តិច
  • ម្រេចម៉ត់ បន្តិច
  • ម្សៅនំខេឃ៍ 1ស្លាបព្រាបាយ
B:
  • ស្កសរ ស្លាបព្រាបាយ
  • ទឹកខ្មេះ 1 ស្លាបព្រាកាហ្វេ
  • ទឹកស៊ីអ៊ីវ 1ស្លាបព្រាកាហ្វេ
  • ប៉េងប៉ោះកំប៉ុង 140ml
  • ផ្សិតកំប៉ុង ហាន់ស្តើងៗ 3គ្រាប់
វិធីធ្វើ៖
  1. ត្រីលាងទឹកហើយឆូតខ្នងទាំងសងខាងបន្តិច។
  2. រួចប្រលាក់ជាមួយគ្រឿងផ្សំ A ហើយប្រឡាក់ជាមួយម្សៅនំខេឃ៍ឲ្យសព្វ។
  3. ដាក់ខ្ទះ ចាក់ប្រេងអូលីវ ចៀនត្រី ឲ្យឆ្អិនហើយប្រើភ្លើងតិចៗ ទុកដោយឡែកសិន។
  4. ដាក់ខ្ទះ ចាក់ប្រេងអូលីវ ឆាខ្ទឹមបារាំង និងខ្ទឹមជាមួយគ្រឿងផ្សំ B ដោយប្រើភ្លើងតិចៗ។
  5. បន្ទាប់មកស្រូបពីលើត្រីដែលបាន ចៀនហើយដោយរោយផាស្ល៊ីពីលើទុកជាការស្រេច។
Note: សាក់គីស្រូបទឹកប៉េងប៉ោះ ជាអាហារបែបបារាំង ហើយជាលក្ខណៈគ្រួសារដែលមានរសជាតិ ជូរតិចៗ។
Home | About Royal Chef | Terms of Use | Privacy Policy | How to Purchase | Payment | Contact Us
Copyright Royal Chef 2010-2017 / All Rights Reserved