Khmer CuisineChinese CuisineJapanese Cuisine
ស្ប៉ាហ្គេទីលៀស (Spaghetti Vongole)
Ingredients
គ្រឿងផ្សំ៖ សម្រាប់មនុស្ស ១នាក់
  • ស្ប៉ាហ្គេទី 100g
  • លៀសសមុទ្រ 450g
  • ទឹកធម្មតា 100ml
  • ផាស្ល៊ីចិញ្រ្ចាំ បន្តិច
  • ម្ទេសក្រៀម ហាន់ជាសសៃៗ 1ផ្លែ
  • ខ្ទឹមស ហាន់ស្តើងៗ 1ស្លាបព្រាកាហ្វេ
  • ប្រេងអូលីវ 3ស្លាបព្រាបាយ
A:
  • ស្រាស 2ស្លាបព្រាបាយ
  • ម្រេចម៉ត់ ស្លាបព្រាបាយ
  • អំបិល បន្តិច
វិធីធ្វើ៖
  1. ដាំទឹកចំណុះ 2លីត្រ ស្ងោរ Spaghetti ទៅតាមរយៈនាទីដែលបានកំណត់នៅលើប្រអប់ដោយ ដាក់អំបិលបន្តិច។
  2. ហើយចាក់ដាក់កញ្រ្ចែង បើកទឹកត្រជាក់បង្ហូរពីលើបន្តិច។
  3. ចាក់ខ្ទះឆាខ្ទឹមស លៀស ហើយចាក់ទឹកចូល ដោយគ្របគម្របឲ្យជិត រហូតដល់លៀសហា មាត់។
  4. ទើបចាក់គ្រឿងផ្សំ A ចូលឆាឲ្យសព្វ។
  5. បន្ទាប់មកចាក់ Spaghetti ច្របល់ចូលឲ្យសព្វម្តងទៀត ទើបរោយផាស្ល៊ី និងម្ទេសពីលើ ទុកជា ការស្រេច។
Note: Spaghetti មានច្រើនប្រភេទ ហើយក៏មានច្រើនរសជាតិផងដែរ ដូចជា Spaghetti នេះមានលក្ខណៈសាមញ្ញ ងាយចម្អិន មិនចំណាយពេលច្រើន និងមានរសជាតិឆ្ងាញ់ពិសាផងដែរ។
Home | About Royal Chef | Terms of Use | Privacy Policy | How to Purchase | Payment | Contact Us
Copyright Royal Chef 2010-2017 / All Rights Reserved