Khmer CuisineChinese CuisineJapanese Cuisine
សាំងវ៉ិចសាច់ត្រី (Fish Sandwich)
Ingredients
គ្រឿងផ្សំ៖ សម្រាប់មនុស្ស ១នាក់
  • ត្រីឌៀប យកតែសាច់ 100g
  • កម្ទេចនំប៉័ង 100g
  • ប្រេងឆា សម្រាប់បំពង 500ml
  • នំប៉័ង (Sandwiches) 3បន្ទះ
  • សាលាដ 6សន្លឹក
  • ប័រ (Flora) បន្តិច
  • ម៉ូតាត (Mustard) បន្តិច
  • ម្សៅនំខេឃ៍ (Cake Flour) 1ស្លាបព្រាបាយ
  • ម៉ាយ៉ូណេហ្ស (Mayonnaise) 1ស្លាបព្រាបាយ
  • ទឹកប៉េងប៉ោះ 1ស្លាបព្រាបាយ
A:
  • អំបិល  បន្តិច
  • ម្រេចម៉ត់  បន្តិច
  • ម្សៅស៊ុបមាន់ (Royal Chef Delicious Chicken Powder) បន្តិច
  • ម្សៅហ្វេនណឺល (Fennel Powder) បន្តិច
B:
  • ស៊ុតមាន់ 1គ្រាប់
  • ទឹកធម្មតា 50ml
  • ម្សៅនុំប៉័ង (Bread Flour) 1ស្លាបព្រាបាយ
វិធីធ្វើ៖
  1. គ្រឿងផ្សំ B លាយចូលគ្នាឲ្យសព្វ
  2. ត្រីប្រឡាក់ជាមួយគ្រឿងផ្សំ A ហើយប្រឡាក់ជាមួយម្សៅនំខេឃ៍ឲ្យសព្វ
  3. យកត្រីប្រឡាក់ជាមួយគ្រឿងផ្សំ B រួចប្រឡាក់ជាមួយកម្ទេចនំប៉័ងម្តងទៀត
  4. កម្តៅប្រេងឆាដល់ 140 0C ទើបដាក់ត្រីបំពងឲ្យឆ្អិនដោយប្រើភ្លើងតិចៗ
  5. យកនំប៉័ងលាបប័រ ហើយកម្តៅក្នុង Oven រយៈពេល 3នាទីរួចរៀប សាលាដ ដាក់ម៉ាយ៉ូណេហ្ស ត្រីបំពង ទឹកប៉េងប៉ោះ ម៉ូតាត ហើយបន្ថែមនូវនំប៉័ងពីលើមួយបន្ទះទៀត ទុកជាកាស្រេច៕
Note: ត្រីជាប្រភេទសាច់ដែលសំបូរទៅដោយប្រូតេអ៊ីន រីឯរសជាតិក៏មិនចាញ់សាច់ផ្សេងៗដែរ ដូចជា សាំវ៉ិចនេះ ថ្វីត្បិតតែជាសាច់ត្រី តែផ្តល់នូវរសជាតិគួរឲ្យឆ្ងាញ់ពិសា។
Home | About Royal Chef | Terms of Use | Privacy Policy | How to Purchase | Payment | Contact Us
Copyright Royal Chef 2010-2017 / All Rights Reserved