Khmer CuisineChinese CuisineJapanese Cuisine
ត្រីសាមបាក់បំពងស្រោចទឹកជ្រលក់ជូរអែម
Ingredients
គ្រឿងផ្សំ៖
  • ត្រីសាមបាក់​ ១ក្បាល
  • ប៉េងប៉ោះ កន្លះផ្លែ
  • ខ្ទឹមបារាំង កន្លះផ្លែ
  • ម្នាស់កន្លះផ្លែ
  • ខ្ញី ១ដុំតូច
  • ម្ទេសហាវៃ កន្លះផ្លែ
គ្រឿងផ្សំរសជាតិ៖
  • ប្រេងឆាកន្លះលីត្រ
  • ទឹកប៉េងប៉ោះ ១ស្លាបព្រាបាយ
  • ទឹកម្ទេស ១ស្លាបព្រាបាយ
  • ទឹកក្រូចឆ្មា ១/២ស្លាបព្រាបាយ
  • ទឹកត្រីគួង ១កូនចានចង្កឹះ
  • ខ្ទឹមសរ ៣កពឹស
  • ម្សៅឆា ១ស្លាបព្រាកាហ្វេ
  • ទឹកប៉ាហ៊ឺ ១ស្លាបព្រាបាយ
វិធីធ្វើ៖
  1. យកខ្ទះដាក់ខ្លាញ់ឲ្យក្តៅបំពងត្រីឲ្យក្រហមស្រួយ​ ទើបស្រង់ឡើងទុកមួយអន្លើ។

  2. បន្លែខាងលើហាន់ជាសសៃឆ្មាៗល្មម បន្ទាប់យកខ្ទះដាក់ប្រេងឆាបន្តិច បំងខ្ទឹមឲ្យឈ្ងុយទើបចាក់​ ទឹកត្រីគួង ទឹកម្ទេស ទឹកប៉េងប៉ោះ ទឹកក្រូចឆ្មារ ទឹកប៉ាវហ៊ឺចូលដាំទឹកឲ្យពុះទើបវ៉ៃម្សៅឆា ចូលបន្តិចដួសទុកមួយអន្លើ។

  3. រៀបត្រីបំពងដាក់លើចាន ហើយដួសទឹកជ្រលក់ស្រោចពីលើត្រីជាកាស្រេច។
Home | About Royal Chef | Terms of Use | Privacy Policy | How to Purchase | Payment | Contact Us
Copyright Royal Chef 2010-2017 / All Rights Reserved