Khmer CuisineChinese CuisineJapanese Cuisine
ញុំាស្តៅត្រីអាំង និងសាច់ជ្រូកបីជាន់
Ingredients
គ្រឿងផ្សំ៖
  • ត្រីអណ្តែង ១ក្បាល
  • សាច់ជ្រូកបីជាន់ ១០០ក្រាម
  • ប្រហុក ១សាច់ត្រី
  • ត្រួយស្តៅ ១ដុំ
  • ប៉េងប៉ោះ ១/២ផ្លែ
  • ត្រសក់ ១/២ផ្លែ
  • ខ្ទឹមសរ ៣កំពឹស
  • ស្ពៃក្តោប ១/៤ក្តោប
  • សណ្តែកបណ្តុះ ១កូនចាន
  • ម្ទេសហិរ ១គ្រាប់
គ្រឿងផ្សំរសជាតិ៖
  • សណ្តែកដីលីង ១ស្លាបព្រាបាយ
  • ជីញុំា ១កូនចាន
  • ទឹកត្រី ១ស្លាបព្រាបាយ
  • អំបិល ១/២ស្លាបព្រាកាហ្វេ
  • ស្ករត្នោត ១ស្លាបព្រាបាយ
  • អំពិលទុំ ១ស្លាបព្រាបាយ
វិធីធ្វើ៖
  1. យកត្រីអណ្តែងអាំងឲ្យឆ្អិន បេះយកតែសាច់។ សាច់ជ្រូកបីជាន់ស្ងោរឲ្យឆ្អិនហាន់សរសៃតូចល្មម ប្រហុកចិញ្ច្រាំឲ្យម៉ត់។ យកត្រួយស្តៅទៅស្រុះទឹកក្តៅបន្តិច រួចស្រង់ឲ្យត្រជាក់ រួចហើយបេះយក តែស្លឹកនិងផ្កា ត្រសក់ត្រូវចិត​សំបក សាប់ហាន់ជាសសៃៗ ប៉េងប៉ោះពុះជាពីរហាន់សសៃតូចៗ សណ្តែកបណ្តុះរើសនិងលាងទឹកឲ្យស្អាត ម្ទេសហិរហាន់គ្រាប់ៗ សណ្តែកដីលីងបុកកុំឲ្យ ម៉ត់ពេក ជីបេះលាងទឹកឲ្យស្អាត។

  2. យកកូនចានលាយមកលាយគ្រឿងដូចជាៈ​ ទឹកត្រី អំពិលទុំ ស្ករត្នោត អំបិលភ្លក់មើលល្មម ទុកមួយអន្លើ។​ យកចានម៉េងធុនដាក់បន្លែ និងសាច់ហើយចាក់ទឹកញុំាចូលច្របល់ចូលគ្នា ឲ្យសព្វរួចរៀបដាក់នឹងចានពងក្រពើ បន្ទាប់មកទៀតរោយសណ្តែកដី និងម្ទេសពីលើ ជាការស្រេច។
Home | About Royal Chef | Terms of Use | Privacy Policy | How to Purchase | Payment | Contact Us
Copyright Royal Chef 2010-2017 / All Rights Reserved