Khmer CuisineChinese CuisineJapanese Cuisine
ស្ងោរជ្រក់ក្រៅឆ្នាំង
Ingredients
គ្រឿងផ្សំ៖
  • ត្រីងៀត ១ចំរៀក
  • ត្រីឆ្អើ ១ក្បាល
  • ពងមាន់ ២គ្រាប់
  • ប៉េងប៉ោះ ១ផ្លែ
  • ត្រសក់​ ១ផ្លែ
  • ស្វាយ ១/២ផ្លែ
  • ជីជ្រក់ និង​ម្ទេសហិរ១គ្រាប់
គ្រឿងផ្សំរសជាតិ៖
  • ទឹកត្រី ១ស្លាបព្រាបាយ
  • អំបិល ១/២ស្លាបព្រាកាហ្វេ
  • ម្សៅស៊ុបមាន់ ១ស្លាបព្រាកាហ្វេ
  • ទឹកស៊ុប ២វែកន្លះ
វិធីធ្វើ៖
  1. យកត្រីងៀតមកអាំង រឺបំពងឲ្យឆ្អិន​ រួចបេះជាចំរៀកតូចៗ ត្រីឆ្អើកំដៅរងើកភ្លើងឲ្យស្រួយ បេះយកតែសាច់ ពងមាន់ស្ងោរឲ្យឆ្អិនបកសំបកចេញ ហើយ១គ្រាប់ពុះជា៤។

  2. យកប៉េងប៉ោះ និង​ត្រសក់ហាន់ជាបន្ទះស្តើងៗ ស្វាយសាប់ឲ្យល្អិត ជីជ្រក់និង​ម្ទេសបេះលាងទឹក ឲ្យស្អាត។​ យកឆ្នាំងភ្លើង រឺចានគោមរៀបប៉េងប៉ោះ ត្រសក់ ស្វាយដាក់ បាតចាន ត្រីងៀត ពងមាន់ ម្ទេស និងជីជ្រក់ដាក់ពីលើ។​ បន្ទាប់មកទៀតយកឆ្នាំងសម្លដាក់ដាំទឹកឲ្យពុះ បង់គ្រឿង អំបិល ទឹកត្រី ម្សៅស៊ុបមាន់ភ្លក់មើលល្មមទើបយកចាក់នឹងសាច់​បន្លែដែលរៀបទុក​ ទើបបរិភោគ បាន។
Home | About Royal Chef | Terms of Use | Privacy Policy | How to Purchase | Payment | Contact Us
Copyright Royal Chef 2010-2017 / All Rights Reserved