Chinese CuisineJapanese CuisineKhmer Cuisine
ស៊ុបទាផ្កាចេក (Khmer Duck Soup)
Ingredients
គ្រឿងផ្សំ៖ សម្រាប់មនុស្ស ៤នាក់
  • ទាកាប 1200g
  • ផ្កាចេក 30g
  • ស្លឹកខ្ទឹម 15g
  • ទឹកធម្មតា 5000ml
A:
  • ខ្ទឹមស 10g
  • ទឹកស៊ុបមាន់ខាប់ 10g
  • ទឹកត្រី 9g
  • អំបិល ស្លាបព្រាកាហ្វេ
  • ស្ករស ស្លាបព្រាកាហ្វេ
វិធីធ្វើ៖
  1. ទាកាប់ជាដុំធំៗល្មម ហើយលាងទឹកឲ្យស្អាត។
  2. ហើយស្រុះទឹកក្តៅ 30នាទី រួចស្រង់លាងទឹកត្រជាក់ម្តងទៀត។
  3. ទើបយកទាដាក់រម្ងាស់ឲ្យផុយដោយប្រើភ្លើងតិចៗ។
  4. ផ្កាចេកដាក់ត្រាំទឹកឲ្យទន់ ហើយយកមកចងកួចឲ្យស្អាត។
  5. ទាស្ងោរបានផុយល្អហើយ ដាក់គ្រឿងផ្សំ A និងផ្កាចេកច្របល់ចូលរម្ងាស់បន្តិចទៀត ដួសដាក់ចានបន្ថែមនូវស្លឹកខ្ទឹមពីលើ ទុកជាការស្រេច៕
Note: ស៊ុបទាផ្កាចេក គឺយកផ្កាចេកក្រៀមមកធ្វើជាបន្លែ ថ្វីត្បិតតែពុំសូវមានសោភ័ណ្ឌភាព ប៉ុន្តែសំរាប់ ឱជារសវិញ គឺមិនដូចលក្ខណៈខាងក្រៅនោះទេព្រោះអាហារឆ្ងាញ់មិនមែនគិតត្រឹមតែ លើការតុបតែងតែម្យ៉ាងនោះឡើយ។
Home | About Royal Chef | Terms of Use | Privacy Policy | How to Purchase | Payment | Contact Us
Copyright Royal Chef 2010-2017 / All Rights Reserved