Chinese CuisineJapanese CuisineKhmer Cuisine
ម្ជូរគ្រឿងសៀមរាប
Ingredients
គ្រឿងផ្សំ៖​
  • សាច់ទា ៣០០ក្រាម
  • ប្រហុក ២សាច់ត្រី
  • គល់ស្លឹកគ្រៃហាន់ ១កូនចាន
  • រំដេង ១ដុំ
  • ក្រូចសើច ១ផ្លែ
  • ខ្ទឹមស​ ៣កំពឹស
  • ម្ទេសហាវៃ ១/២ផ្លែ
  • ខ្ទឹមបារាំង ១/២ផ្លែ
  • ម្ទេសក្រហម ១ផ្លែ
  • ជីម្រះព្រៅ ១ដើម
  • ស្លឹកខ្ទឹម ១/២ចានចង្កឹះស
  • ស្លឹកកន្ទ្រាប ១ដើម
  • ស្លឹកក្រូចសើច ២សន្លឹក
គ្រឿងផ្សំរសជាតិ៖
  • ទឹកត្រី ១ស្លាបព្រាបាយ
  • ស្ករស ១ស្លាបព្រាបាយ
  • អំបិល ១/២ស្លាបព្រាកាហ្វេ
  • ម្សៅស៊ុបមាន់ ១/២ស្លាបព្រាកាហ្វេ
  • ប្រេងឆា ១ស្លាបព្រាបាយ
វិធីធ្វើ៖
  1. សាច់ទា (យកលាយខ្លាញ់) ហាន់បន្ទះស្តើងៗ។​ យកត្បាល់បុក គ្រឿងឲ្យម៉ត់ទុកមួយអន្លើ។ ម្ទេសហាវ៉ៃ ខ្ទឹមបារាំង ម្ទេសក្រហម ហាន់ដុំល្មមបញ្ឆិតៗ ជីម្រះព្រៅបេះលាងទឹកឲ្យស្អាត។

  2. យកឆ្នាំងសម្លដាក់ខ្លាញ់ឲ្យក្តៅ បំពងខ្ទឹមឲ្យឈ្ងុយ ចាក់ប្រហុក និង គ្រឿងចូលកូរឲ្យឈ្ងុយ រួចចាក់សាច់ទាចូលឆាត្រលប់ចុះត្រលប់ ឡើងដាក់ទឹកបន្តិចទើបបង់គ្រឿងចូលដូចជាៈ ទឹកត្រី ស្ករស អំបិល ម្សៅស៊ុបមាន់ រំងាស់ឲ្យចូលជាតិបន្តិចទើបបង់បន្លែចូល រំងាស់បន្ត រហូតដល់ទន់ បន្លែទើបបង់ស្លឹកខ្ទឹម​ (ចិញ្ច្រាំឲ្យម៉ត់)ចូល បន្ថែមទឹក ឲ្យល្មមទុកឲ្យពុះទើបដាក់បង់ ស្លឹកកន្ទ្រាប និង​ ជីម្រះព្រៅជាការ ស្រេច។
Home | About Royal Chef | Terms of Use | Privacy Policy | How to Purchase | Payment | Contact Us
Copyright Royal Chef 2010-2017 / All Rights Reserved