Khmer CuisineChinese CuisineJapanese CuisineWestern Cuisine
បាយមាន់ចំហុយ
Ingredients
គ្រឿងផ្សំ (សំរាប់មនុស្ស ៤នាក់)៖
  • អង្ករល្អ 4ពែង
  • ខ្លាញ់សាច់មាន់ 4T
  • ខ្ទឹមសចិញ្រ្ចាំ 4កំពឹស
  • អំបិល 1 1/3T
  • ម្សៅស៊ុបមាន់រ៉ូយ៉ាល់ឆេហ្វ 1 1/3T
  • សាច់មាន់សាច់ភ្លៅ 2បន្ទះ
  • ទឹកស៊ុបមាន់ 600ml
    1. អំបិល 1 1/3T
    2. ម្សៅស៊ុបមាន់រ៉ូយ៉ាល់ឆេហ្វ 1 1/3T
    3. ស្រា 3T
  • ខ្ទឹមស គល់
  • រំដេង ហាន់ស្តើងៗ 30g
ទឹកជ្រលក់៖
  • ទឹកស៊ីអ៊ីវ និងទឹក 1T
  • ស្ករស T
វិធីធ្វើ៖
  1. យកអង្ករលាងជំរះទឹកឲ្យស្អាត ទុកឲ្យស្រស់ទឹក។ ដាក់ដាំខ្លាញ់ឲ្យក្តៅ បំពងខ្ទឹមរួចដាក់អង្ករ ចូលដាក់អំបិល ម្សៅស៊ុបចូលឆាឲ្យសព្វ។
  2. ចាក់ចូលក្នុងឆ្នាំង ដាំបាយធម្មតារួចចាក់ទឹកស៊ុបមាន់ចូលរួចដាំលើភ្លើងដូចដាំបាយ។
  3. ចំពោះសាច់មាន់លាងទឹកឲ្យស្អាត ដាក់នៅក្នុងចានជ្រៅមួយរួចដាក់គ្រឿងនៃ 1,2,3 ចូលស្លឹក ខ្ទឹមព្រមទាំងរំដេងចូលរួចដាក់ចំហុយក្នុងរយៈពេល 18នាទី។ ពេលចំហុយឆ្អិនល្អហើយយក មកហាន់កំរាស់ 2សង់ទីម៉ែត្រ ទុកមួយឡែក។
  4. ចំពោះទឹកជ្រលក់ដាក់លាយចូលគ្នាទាំងអស់រួចយកទៅដាំលើភ្លើងឲ្យពុះ។
  5. ដួសដាក់ចានសំប៉ែតមួយហើយរៀបដាក់សាច់មាន់ពីលើបន្ទាប់មកដាក់ទឹកជ្រលក់ពីចំហៀង ព្រមទាំងរៀបត្រសក់នៅក្បែរសាច់នោះជាការស្រេច។
Home | About Royal Chef | Terms of Use | Privacy Policy | How to Purchase | Payment | Contact Us
Copyright Royal Chef 2010-2017 / All Rights Reserved