Khmer CuisineChinese CuisineJapanese CuisineWestern Cuisine
អុយ៉ាកុដុង (Chicken and Egg Bowl)
Ingredients
គ្រឿងផ្សំ៖ សម្រាប់មនុស្ស ២នាក់
  • សាច់ត្រគាកមាន់ 180g
  • ខ្ទឹមបារាំង 200g
  • បាយស 400g
  • ស្លឹកជីឆាយ 1ដុំ
  • ស៊ុតមាន់ 4គ្រាប់
  • ប្រេងឆា 2ស្លាបព្រាកាហ្វេ
A: លាយចូលគ្នា
  • ទឹកជ្រលក់មី (Suyu) 40ml
  • ប្រេងជប៉ុន 40ml
  • ស្រាស (Cooking Wine) 40ml
  • ទឹកស៊ីអ៊ីវ ស្លាបព្រាបាយ
  • ស្ករស ស្លាបព្រាកាហ្វេ
វិធីធ្វើ៖
  1. យកស៊ុតមាន់វាយចូលគ្នាឲ្យសព្វ។
  2. សាច់មាន់កាត់ជាដុំជ្រុងធំៗល្ម ខ្ទឹមបារាំងហាន់តាមបណ្តោយធំៗល្ម ចំណែកជីឆាយបេះយក តែសន្លឹក។
  3. ដាក់ខ្ទះចាក់ប្រេងឆា ឆាសាច់មាន់ ឲ្យឆ្អិនបន្តិចហើយចាក់ដាក់ចាន ទុកដោយឡែកសិន។
  4. បន្ទាប់មកឆាខ្ទឹមបារាំងឲ្យទន់ ហើយចាក់សាច់មាន់ និងគ្រឿងផ្សំ A ចូលឆាម្តងទៀត។
  5. ទើបចាក់ស៊ុតមាន់ពីលើឲ្យសព្វ រួចបិទភ្លើង បន្ទាប់មកដួសដាក់ចាន ដួសម្ហូបដែលចម្អិនហើយ ដាក់ពីលើរួមជាមួយជីឆាយ ទុកជាការស្រេច៕
Note: អុយ៉ាកុដុង ជាប្រភេទម្ហូបជប៉ុន ម្ហូបនេះគឺពេញនិយមជាលក្ខណៈគ្រួសារសម្រាប់ជនជាតិជប៉ុន រហ័ស ហើយងាយចម្អិន និងមានឱជារសឈ្ងុយឆ្ងាញ់ទៀតផង។
Home | About Royal Chef | Terms of Use | Privacy Policy | How to Purchase | Payment | Contact Us
Copyright Royal Chef 2010-2017 / All Rights Reserved