Khmer CuisineChinese CuisineJapanese CuisineWestern Cuisine
អូមីឡែតផក់ឃិតថ៍ (Phuket Style Omelet)
Ingredients
គ្រឿងផ្សំ៖ សម្រាប់មនុស្ស ១នាក់
  • សាច់ទ្រូងមាន់ 50g
  • ខ្ទឹមបារាំង 35g
  • ការ៉ុត ស្រុះ 20g
  • គ្រាប់សណ្តែក (Green Pease) 30g
  • ស្លឹកខ្ទឹម ហាន់ល្អិតៗ 10g
  • ប័រសាប 10g
  • ប៉េងប៉ោះទុំ ឆ្កឹះគ្រាប់ 100g
  • ប្រេងឆា 1ស្លាបព្រាបាយ
A: លាយចូលគ្នា
  • ទឺកម្ទេស 2ស្លាបព្រាបាយ
  • ទឹកប៉េងប៉ោះ 3ស្លាបព្រាបាយ
  • ប្រេងខ្យង 1ស្លាបព្រាកាហ្វេ
  • ម្សៅស៊ុបមាន់រ៉ូយ៉ាល់ឆេហ្វ បន្តិច
  • ម្រេចម៉ត់ បន្តិច
B: លាយចូលគ្នា
  • ស៊ុតមាន់ 3គ្រាប់
  • អំបិល បន្តិច
  • ទឹកដោះគោស្រស់ (Fresh Milk) 1ស្លាបព្រាបាយ
វិធីធ្វើ៖
  1. ការ៉ុត ខ្ទឹមបារាំង ប៉េងប៉ោះ និងសាច់មាន់ ហាន់ល្អិតៗ។
  2. ដាក់ខ្ទះចាក់ប្រេងឆា ឆាសាច់ និងបន្លែទាំងអស់ឲ្យឆ្អិនបន្តិច។
  3. ទើបចាក់គ្រឿងផ្សំ A ចូលច្របល់ឲ្យសព្វ។
  4. ដាក់ខ្ទះ ដាក់ប័រ ចៀនគ្រឿងផ្សំ B ឲ្យចេញជារាងបន្ទះ។
  5. បន្ទាប់មកចាក់ម្ហូបដែលបានចម្អិនហើយនោះពីលើ ហើយខ្ចប់ជារាង បួនជ្រុង រួចវះខ្វែងគ្នា ទើបរោយស្លឹកខ្ទឹមពីលើទៀតទុកជាការស្រេច៕
Note: អូមីឡែតផក់ឃិតថ៍ គឺយកសាច់ និងបន្លែច្រើនមុខមកចម្អិនលាយគ្នាហើយខ្ចប់ នឹងស៊ុតចេញ ជារាង Omelet Phuket មើលទៅគួរឲ្យចង់ទទួលទានណាស់។
Home | About Royal Chef | Terms of Use | Privacy Policy | How to Purchase | Payment | Contact Us
Copyright Royal Chef 2010-2017 / All Rights Reserved