Khmer CuisineChinese CuisineJapanese CuisineWestern Cuisine
ឆាក្តៅសាច់មាន់
Ingredients
គ្រឿងផ្សំ៖
  • សាច់មាន់ ៣០០ក្រាម
  • គល់ស្លឹកគ្រៃ ១ដើម
  • ស្លឹកក្រូចសើច ៣សន្លឹក
  • ម្ទេសដៃនាង ៣ផ្លែ
  • គល់ខ្ទឹម ៣ដើម
  • ខ្ទឹមសរ ២កំពឹស
  • ជីម្រះព្រៅ ១ដើម
គ្រឿងផ្សំរសជាតិ៖
  • ទឹកប៉ាវហ៊ឺ ១/២ស្លាបព្រាកាហ្វេ
  • ម្សៅស៊ុបមាន់ ១/២ស្លាបព្រាកាហ្វេ
  • ស្កសរ ១/២ស្លាបព្រាកាហ្វេ
  • ទឹកត្រី ១ស្លាបព្រាកាហ្វេ
  • ប្រេងឆា ១ស្លាបព្រាបាយ
វិធីធ្វើ៖
  1. យកមាន់ពន្លះយកឆ្អឹងចេញ កាត់ជាដុំៗប៉ុនមេដៃប្រលាក់គ្រឿង ម្សៅស៊ុបយកទៅបំពងខ្លាញ់ ស្រពាប់បន្តិច។

  2. គល់ស្លឹកគ្រៃ ម្ទេសដៃនាងហាន់បញ្ឆិត ស្លឹកក្រូចសើចហាន់ឲ្យល្អិត ដើមខ្ទឹមកាត់កង់ៗ ជីម្រះព្រៅ បេះយកតែស្លឹក។

  3. យកខ្ទះចាក់ខ្លាញ់ឲ្យក្តៅ ដាក់បំពងខ្ទឹមឲ្យឈ្ងុយ ឆាគល់ស្លឹកគ្រៃ ស្លឹកក្រូចសើច ម្ទេសទើបចាក់ សាច់មាន់ចូលបង់គ្រឿង ស្កសរ ទឹកត្រី ប្រេងខ្យងឆាត្រលប់ចុះត្រលប់ឡើងឲ្យស្ងួត​ទើបដាក់ ជីម្រះព្រៅ គល់ខ្ទឹមចូលជាការស្រេច។
របៀបរៀបដាក់ចាន៖
  • យកចានរាងពងក្រពើ រៀបសាលាដដាក់ពីក្រោម ត្រសក់ជុំវិញដាក់សាច់មាន់ឆាចំកណ្តាលលំអរ ដោយផ្កាម្ទេស។
Home | About Royal Chef | Terms of Use | Privacy Policy | How to Purchase | Payment | Contact Us
Copyright Royal Chef 2010-2017 / All Rights Reserved