Khmer CuisineJapanese CuisineChinese CuisineWestern Cuisine
បាយឆាសាច់គោ
Ingredients
គ្រឿងផ្សំ៖
  • បាយអង្ករល្អ
  • ដើមសេឡឺវី
  • ខ្ទឹមបារាំង ហាន់ជា4ជ្រុងតូច២
  • ម្ទេសហាវ៉ៃ (ខៀវ ក្រហម) ហាន់ជា4ជ្រុងតូច
  • សាច់គោសុទ្ធ
  • ការ៉ុតហាន់ជាបួនជ្រុងតូចៗ
  • សាច់ក្តាមហាន់ជាទទឹងល្អិតៗ
  • ខ្ទឹមក្រហមហាន់ជាបន្ទះស្តើងៗ
  • ទឹកស៊ីអ៊ីវ ស្ករស អំបិល
  • ត្រសក់ ប៉េងប៉ោះ សាលាដ
  • ខ្ទឹមចិញ្រ្ចាំឲ្យម៉ត់
  • ម្សៅស៊ុបមាន់រ៉ូយ៉ាល់ឆេហ្វ 
  • ទឹកត្រី
  • ម្រេច ខ្លាញ់ ឬប្រេងឆា
  • ទឹកត្រីម្ទេស
វិធីធ្វើ៖
  1. បាយដាំ ឬចំហុយឲ្យឆ្អិនទុកមួយអន្លើ។
  2. សាច់គោហាន់ជាចំនិតៗផង និងខ្លះចិញ្រ្ចាំ។
  3. ដើមសើឡឺរី ការ៉ុត ខ្ទឹមបារាំង ម្ទេសហាវ៉ៃក្រហម និងខៀវហាន់ជាជ្រុងតូចៗប៉ុនៗគ្នា។ សាច់ក្តាមហាន់ជាបន្តិចស្តើងៗ។ ខ្ទឹមសចិញ្រ្ចាំឲ្យម៉ត់ ឯខ្ទឹមក្រហមហាន់ជាបន្ទះ។
  4. ដាក់ដាំខ្លាញ់ឲ្យក្តៅហើយដាក់ខ្ទឹមស បំពងឲ្យឈ្ងុយ ដាក់ខ្ទឹមក្រហមចូលផងដែរបំពងឲ្យឈ្ងុយ ដូចគ្នាហើយដាក់បន្លែទាំងអស់ចូល ឆាឲ្យឆ្អិនបន្តិចទើបដាក់សាច់ចូលឆាឲ្យឆ្អិនដាក់គ្រឿង ផ្សំចូលដូចជាទឹកត្រី ស្ករស ផ្សេងៗចូលឆាឲ្យឆ្អិនទើបដាក់បាយចូលឆាឲ្យឆ្អិនសព្វល្អ។
  5. ដួសដាក់ចានហើយរៀបត្រសក់ប៉េងប៉ោះ និងសាលាដនៅលើចានបាយដោយមានកូនចាន ទឹកត្រីម្ទេសជាមួយគ្នាផងដែរ។
Home | About Royal Chef | Terms of Use | Privacy Policy | How to Purchase | Payment | Contact Us
Copyright Royal Chef 2010-2017 / All Rights Reserved