Khmer CuisineJapanese CuisineChinese CuisineWestern Cuisine
គុយទាវកាត់ សាច់គោទឹកប៉េងប៉ោះ
Ingredients
គ្រឿងផ្សំ៖
  • គុយទាវកាត់ Kg
  • សាច់គោ (សាច់សុទ្ធ) ហាន់ចំនិតៗ 100g
  • ប៉េងប៉ោះ 1ផ្លែ
  • ខ្ទឹមស (ចិញ្រ្ចាំ) ស្លាបព្រាតែ
  • សណ្តែកបណ្តុះ 200g
  • ប្រេងឆា បន្តិច
A:
  • ម្ទេសខ្មាំង 1ផ្លែ
  • ទឹកត្រី 1ស្លាបព្រាបាយ
  • ស្រា 1ស្លាបព្រាបាយ
  • ទឹកស៊ីអ៊ីវ 1ស្លាបព្រាតែ
  • អំបិល 2/3ស្លាបព្រាតែ
  • គ្រឿងផ្សំរសជាតិ 2/3ស្លាបព្រាតែ
  • ម្រេច បន្តិច
វិធីធ្វើ៖
  1. គុយទាវកាត់យកទៅត្រាំទឹករយៈពេល 30នាទី។ រួចយកទៅស្រុះទឹកក្តៅឲ្យឆ្អិន និងសំរស់ ឲ្យស្រស់ទឹក។ ប៉េងប៉ោះហាន់ចំនិតៗទុកជាមុន។
  2. ដាំខ្លាញ់ឲ្យក្តៅបំពងខ្ទឹមឲ្យឈ្ងុយដាក់ប៉េងប៉ោះ សាច់គោចូលឆាជាមួយគ្នា។ ដាក់គ្រឿងផ្សំ Aចូលឆាត្រលប់ឲ្យសព្វ។
  3. ដាក់គុយទាវកាត់ដែលស្រុះទឹកក្តៅហើយនោះចូលឆាជាមួយគ្នា និងភ្លក់ឲ្យល្មមរសជាតិ ជាការស្រេច។
Home | About Royal Chef | Terms of Use | Privacy Policy | How to Purchase | Payment | Contact Us
Copyright Royal Chef 2010-2017 / All Rights Reserved