Khmer CuisineJapanese CuisineChinese CuisineWestern Cuisine
ខគោ Khmer Spicy Beef Stew
Ingredients
គ្រឿងផ្សំ៖ សម្រាប់មនុស្ស ៤នាក់
  • សាច់គោ កាត់ជាដុំជ្រុងធំល្ម 500g
  • ការ៉ុត កាត់កង់ៗ 100g
  • ម្ទេសឆ្អើរ ចិញ្រ្ចាំ 30g
  • ស្ករក្រហម 60g
  • កាពិ 15g
  • ទឹកធម្មតា 1600ml
  • ទឹកដោះគោខាប់ 2ស្លាបព្រាបាយ
  • ទឹកត្រី 1ស្លាបព្រាបាយ
  • ម្សៅស៊ុបមាន់ រ៉ូយ៉ាល់ឆេហ្វ ស្លាបព្រាកាហ្វេ
  • ប្រេងឆា 2ស្លាបព្រាបាយ
A:
  • ស្លឹកក្រូចសើច 2សន្លឹក
  • ខ្ទឹមក្រហម ពុះជា4 60g
  • ខ្ទឹមស ចិញ្រ្ចាំ 20g
  • រំដេង ហាន់ស្តើងៗ 5g
  • ផ្កាចន្ទន៍ 4g
វិធីធ្វើ៖
  1. ដាក់ខ្ទះចាក់ប្រេងឆា លីងគ្រឿងផ្សំ A និងស្ករក្រហមដោយប្រើភ្លើងតិចៗ។
  2. បន្ទាប់មកដាក់ម្ទេសឆ្អើរ និងកាពិចូលបន្តទៀតដោយឆាឲ្យសព្វ។
  3. ទើបដាក់សាច់ចូល ម្សៅស៊ុបរ៉ូយ៉ាល់ឆេហ្វ និងទឹកត្រីចូល ហើយឆាឲ្យបានរយៈពេល 3នាទី ដោយប្រើភ្លើងតិចៗបន្តទៀត។
  4. បន្ទាប់ពីឆាសាច់ឡើងក្រហមល្អជាមួយនឹង គ្រឿងហើយ​ ទើបចាក់ទឹក និងការ៉ុតចូល រម្ងាស់ដោយប្រើភ្លើងតិចៗបន្តទៀត។
  5. នៅពេលសាច់ផុយល្អហើយចាក់ ទឹកដោះគោចូលកូរឲ្យសព្វទទួល ទានជាការស្រេច៕
Note: ខគោ មានលក្ខណៈស្រដៀងនឹងសម្លការី ហើយទទួលទានជាមួយនំប៉័ងបានដូចគ្នា ប៉ុន្តែវិធីនៃ ការចម្អិន គ្រឿងផ្សំខ្លះខុសគ្នា ម្ហូបនេះក៏ពេញនិយមផងដែរ នៅតាមបណ្តាភោជនីយដ្ឋាន។
Home | About Royal Chef | Terms of Use | Privacy Policy | How to Purchase | Payment | Contact Us
Copyright Royal Chef 2010-2017 / All Rights Reserved