Khmer CuisineJapanese CuisineChinese CuisineWestern Cuisine
សាច់គោអាំង (Spit-Roasted Beef)
Ingredients
គ្រឿងផ្សំ៖ សម្រាប់មនុស្ស ២នាក់
  • សាច់គោជាប់ខ្លាញ់ 400g
  • ចង្កាក់ 1ដុំ
A:
  • គល់ស្លឹកគ្រៃ ហាន់ស្តើងៗ 20g
  • ខ្ទឹមស 20g
  • សណ្តែកដី លីង 10g
  • រំដេង ហាន់ល្អិតៗ 4g
  • រមៀត 1g
  • ស្លឹកក្រូចសើច 1សន្លឹក
B:
  • ទឹកត្រី 1ស្លាបព្រាបាយ
  • ប្រេងឆា 2ស្លាបព្រាបាយ
  • ស្ករស ស្លាបព្រាបាយ
  • អំបិល 1ស្លាបព្រាកាហ្វេ
  • ម្សៅស៊ុបមានរ៉ូយ៉ាល់ឆេហ្វេ 1ស្លាបព្រាកាហ្វេ
វិធីធ្វើ៖
  1. សាច់គោហាន់ជាបន្ទះក្រាស់ៗល្មម។
  2. គ្រឿងផ្សំ A បុកលាយគ្នាឲ្យម៉ត់។
  3. យកសាច់ប្រឡាក់ជាមួយគ្រឿងផ្សំ A និងគ្រឿងផ្សំ B ហើយផ្អាប់ទុក 10នាទី។
  4. ទើបយកសាច់មកដោតដោយក្នុងមួយចង្កាក់ពី 4 ទៅ 6 បន្ទះ។
  5. បន្ទាប់មកយកសាច់មកអាំង ដោយប្រើភ្លើងតិចៗ រួចរៀបដាក់ចានដោយអមជាមួយនឹងជ្រក់ ទុកជាការស្រេច៕
Note: សាច់គោអាំងដោតចង្កាក់ ជាម្ហូបដ៏សាមញ្ញមួយ ប៉ុន្តែពេញនិយមប្រសិនបើលោកអ្នក ចង់ទទួលបាននូវរសជាតិដែលចូលចិត្ត សូមសាកល្បងធ្វើដោយខ្លួនឯង និងសម្រាប់ក្រុមគ្រួសារផង។
Home | About Royal Chef | Terms of Use | Privacy Policy | How to Purchase | Payment | Contact Us
Copyright Royal Chef 2010-2017 / All Rights Reserved