Khmer CuisineJapanese CuisineChinese CuisineWestern Cuisine
ជ្រក់ល្ហុង (Khmer Sour-Sweet Salad)
Ingredients
គ្រឿងផ្សំ៖ សម្រាប់មនុស្ស ៤នាក់
  • អំបិល 1ស្លាបព្រាបាយ
  • ល្ហុង ឈូសសរសៃ 350g
  • ត្រសក់ 250g
  • ការ៉ុត 120g
  • ខ្ញី 25g
  • ខ្ទឹមក្រហម 25g
  • ទឹកខ្មេះ 40ml
A:
  • ខ្ទឹមស ចិញ្រ្ចាំ 10g
  • ស្ករស 3ស្លាបព្រាបាយ
  • ម្សៅស៊ុបមាន់រ៉ូយ៉ាល់ឆេហ្វ 1ស្លាបព្រាបាយ
  • អំបិល 1/3 ស្លាបព្រាបាយ
វិធីធ្វើ៖
  1. ការ៉ុតឈូសជាសរសៃៗ ត្រសក់ហាន់ចង្វាមូល ខ្ញី និងខ្ទឹមក្រហមហាន់ជាបន្ទះស្តើងៗ។
  2. យកល្ហុង និងការ៉ុតច្របល់ជាមួយនឹងអំបិល ទុករយៈពេល 5នាទី។
  3. ហើយលាងទឹកឲ្យអស់ជាតិអំបិល រួចស្រង់ចេញ ពូតទឹកឲ្យអស់។
  4. ទើបដាក់លាយជាមួយនឹងខ្ញី ត្រសក់ ខ្ទឹមស ខ្ទឹមក្រហម និងគ្រឿងផ្សំ A ដោយច្របល់ចូលគ្នា ឲ្យសព្វល្អ។
  5. បន្ទាប់មក យកទឹកខ្មេះចាក់ចូល ហើយច្របល់ឲ្យសព្វម្តងទៀតទុកជាការស្រេច៕
Note: ជ្រក់ល្ហុង មានរសជាតិផ្អែម និងជូរតិចៗអាចយកទៅទទួលទានជាមួយនឹងសាច់គោអាំង នំប៉័ង សាច់ក្រកជាដើម ដើម្បីជួយឲ្យសាច់កាន់តែមានរសជាតិឆ្ងាញ់ថែមទៀត។
Home | About Royal Chef | Terms of Use | Privacy Policy | How to Purchase | Payment | Contact Us
Copyright Royal Chef 2010-2017 / All Rights Reserved