Khmer CuisineJapanese CuisineChinese CuisineWestern Cuisine
ពោះគោទឹកប្រហុក (Boiled Beef Offal With Prahok Sauce)
Ingredients
គ្រឿងផ្សំ៖ សម្រាប់មនុស្ស ៤នាក់
  • ពោះគោទឹកប្រហុក 500g
  • ទឹកដោះគោឆៅ 70ml
  • ទឹកក្តៅ 125ml
A:
  • គល់ស្លឹកគ្រៃ 100g
  • រំដេង បន្តិច
  • ស្លឹកក្រូចសើច 1សន្លឹក
B:
  • ប្រហុកសាច់ 65g
  • ម្នាស់ 70g
  • រំដេង 10g
  • ខ្ទឹមស 10g
  • ស្លឹកក្រូចសើច 1សន្លឹក
C:
  • ទឹកខ្មេះ 1ស្លាបព្រាកាហ្វេ
  • ម្សៅស៊ុបមាន់រ៉ូយ៉ាល់ឆេហ្វ ស្លាបព្រាកាហ្វេ
  • ស្ករស 3ស្លាបព្រាបាយ
D:
  • ត្រយ៉ូងចេក ហាន់ស្តើងៗ 100g
  • ត្រកួន ឆូតសរសៃៗ 100g
  • កញ្ឆែត កាត់ខ្លីៗ 100g
  • ការ៉ុត ហាន់បន្ទះៗ 100g
  • ប៉េងប៉ោះខ្ចី 100g
  • ត្រប់ស្រួយ 100g
  • ស្ពៃក្តោប 100g
  • ចេកខ្ចី 2ផ្លែ
E:
  • ក្រូចឆ្មា ចំណិត 2ផ្លែ
  • សណ្តែកដីលីង បុក បន្តិច
  • គល់ស្លឹកគ្រៃហាន់ស្តើងៗ បន្តិច
  • ម្ទេសដៃនាង ហាន់ល្អិតៗ បន្តិច
វិធីធ្វើ៖
  1. យកពោះគោលាងទឹក កោសឲ្យស្អាត ហើយដាក់ស្ងោរជាមួយនឹង គ្រឿងផ្សំA ឲ្យផុយ ដោយប្រើភ្លើងតិចៗរយៈពេល 90នាទី បន្ទាប់មកហាន់ជាបន្ទះស្តើងៗ។
  2. គ្រឿងផ្សំ B ចិញ្រ្ចាំឲ្យម៉ត់។
  3. ហើយដាក់គ្រឿងផ្សំ C ចូលច្របល់ចូលគ្នា។
  4. រួចចាក់ទឹកក្តៅចូល ដោយចាក់បណ្តើរកូរបណ្តើរឲ្យសព្វ។
  5. ទើបចាក់ទឹកដោះគោឆៅចូលជាចុងក្រោយ ដោយកូរឲ្យសព្វម្តងទៀត ដួសដាក់ចាន អមជាមួយនូវពោះគោ បន្លែ D និង E បន្ថែមទៀតទុកជាការស្រេច៕
Note: ពោះគោទឹកប្រហុក ជាប្រភេទម្ហូបក្លែម មានបន្លែស្រស់ៗជាអន្លក់ជ្រលក់ជាមួយនឹង ទឹកប្រហុកដែល មានសណ្តែកដីឈ្ងុយៗ និងក្លិនប្រហើររបស់គល់ស្លឹកគ្រៃ។
Home | About Royal Chef | Terms of Use | Privacy Policy | How to Purchase | Payment | Contact Us
Copyright Royal Chef 2010-2017 / All Rights Reserved