Khmer CuisineJapanese CuisineChinese CuisineWestern Cuisine
លតឆាសាច់គោ
Ingredients
គ្រឿងផ្សំ៖
  • សាច់គោ ៥០ក្រាម
  • ពងមាន់ ១គ្រាប់
  • លត ១ចានចង្កឹះ
  • ខាត់ណា​ ១ដើម
  • សណ្តែកបណ្តុះ ២០ក្រាម
  • ផ្កាកូឆាយ ២០ក្រាម
គ្រឿងផ្សំរសជាតិ៖
  • ទឹកស៊ុបឆា ១/២ស្លាបព្រាបាយ
  • ទឹកប៉ាវហ៊ឺ ១ស្លាបព្រាកាហ្វេ
  • ស្កសរ ១/២ស្លាបព្រាកាហ្វេ
  • សាតេ ១/២ស្លាបព្រាកាហ្វេ
  • ទឹកស៊ីអីវខាប់ ១ស្លាបព្រាកាហ្វេ
  • ស្រាឆា ១ស្លាបព្រាបាយ
វិធីធ្វើ៖
  1. យកសាច់គោលាងទឹកឲ្យស្អាតរួចហាន់ជាបន្ទះស្តើងៗ។ ខាត់ណាចិតសំបកហាន់ជាបន្ទះស្តើងៗ ផ្កាកូឆាយកាត់ជាកង់ៗប្រវែង ១ថ្នាំងដៃ សណ្ដែកបណ្តុះបេះឲ្យស្អាត ហើយយកទាំងបីមុខ នេះលាងទឹក ឲ្យស្អាតទុកមួយអន្លើ។

  2. យកខ្ទះចាក់ខ្លាញ់ឲ្យក្តៅគួសពងមាន់ចូល កូរឲ្យស្ងួតចាក់ខាត់ណា លតឆា សាច់គោ ឆាចូលគ្នា ឲ្យសព្វទើបបង់គ្រឿង ទឹកស៊ុប​ ទឹកប៉ាវហ៊ឺ ទឹកស៊ីអីវខាប់ សាតេ ស្កសរ ហើយឆា បន្តរហូតដល់ស្ងួត រាងក្រៀមបន្តិចទើបចាក់ស្រាចូល និងបន្ថែមបន្លែ ផ្កាគូឆាយ សណ្តែកបណ្តុះ ជាកាស្រេច។
Home | About Royal Chef | Terms of Use | Privacy Policy | How to Purchase | Payment | Contact Us
Copyright Royal Chef 2010-2017 / All Rights Reserved