សម្បកនំផាយ (Pie Crust)
Ingredients
គ្រឿងផ្សំ៖ សម្រាប់មនុស្ស ៤នាក់
  • ម្សៅនំប៉័ង 75g
  • ម្សៅនំខេឃ៍ 75g
  • ប័រសាប 30g
  • ប្រេងឆា 25ml
  • ទឹកធម្មតា 5ស្លាបព្រាបាយ
  • អំបិល 1/3 ស្លាបព្រាកាហ្វេ
វិធីធ្វើ៖
  1. យកម្សៅទាំងពីរមុខ វែងចូលគ្នាហើយ ដាក់ច្របល់ជាមួយនឹង អំបិល ប័រ ប្រេងឆា និងទឹកធម្មតាឲ្យសព្វចូលគ្នា។
  2. បន្ទាប់មកក្រាលប្លាស្ទិកចាក់ម្សៅដែលបានច្របល់ហើយពីលើ។
  3. រួចគ្របប្លាស្ទិកពីលើ មួយជាន់ទៀតទើបយកឈើមករុញ ឬកិនឲ្យចេញជារាងបន្ទះ យកទំហំ 40 x 40cm។
  4. ទើបផ្កាប់ដាក់លើចាន ដោយយកសមចាក់ពីលើឲ្យបាន 3 ទៅ 4 កន្លែង ដាក់ក្លាសេក្នុងទូរទឹក កករយៈពេល 15នាទី។
  5. បន្ទាប់មកយកទៅដុតក្នុង Oven  ដោយប្រើកម្តៅ 200 oC រយៈពេល 17នាទី ជាការស្រេច៕
ចំណាំ៖ សម្បកនំផាយ យើងអាចយកមកធ្វើជានំដែលមាន​រសជាតិផ្លែឈើបានច្រើនប្រភេទហើយ ក៏អាចយកមកច្នៃជាអាហារបាន​ច្រើនយ៉ាងផងដែរ។
Home | About Royal Chef | Terms of Use | Privacy Policy | How to Purchase | Payment | Contact Us
Copyright Royal Chef 2010-2017 / All Rights Reserved