បាណាណាភែនខេកខ៍ (Banana Pancake)
Ingredients

គ្រឿងផ្សំ៖ សម្រាប់មនុស្ស​​ ៤នាក់

  • ចេកអំបូងទុំ ហាន់ស្តើងៗ 2​ ទៅ 4ផ្លែ         
  • ស៊ុតមាន់ 2គ្រាប់
  • ទឹកដោះគោស្រស់ (Fresh Milk) 350ml
  • អំបិល ស្លាបព្រាកាហ្វេ
  • ប្រេងឆា 2ស្លាបព្រាបាយ
  • ប័សាប 2ស្លាបព្រាបាយ
  • ម្សៅស្ករ (Icing Sugar) 2ស្លាបព្រាបាយ
  • ទឹកឃ្មុំ 2ស្លាបព្រាបាយ
A:
  • ម្សៅនំខេឃ៍ 100g
  • ម្សៅនំប៉័ង 100g
  • ម្សៅបេយ៍ឃីង (Baking Powder) 2ស្លាបព្រាកាហ្វេ
  • បេឃីងសូដា (Baking Soda) ស្លាបព្រាកាហ្វេ
  • ម្សៅស្ករ (Icing Sugar) 3ស្លាបព្រាបាយ

វិធីធ្វើ៖

  1. គ្រឿងផ្សំ A វែងចូលគ្នាឲ្យសព្វ ទុកដោយឡែកសិន។
  2. យកប័រ អំបិល និងស៊ុតវាយចូលគ្នាឲ្យសព្វ ហើយចាក់ទឹកដោះគោចូល បណ្តើរកូរបណ្តើរ។
  3. បន្ទាប់មកយកម្សៅវែងដាក់ចូលកូរឲ្យសព្វម្តងទៀត។
  4. ហើយយកចេកដែលបានហាន់មកច្របល់ជាមួយបន្ថែមទៀត។
  5. ដាក់ខ្ទះចាក់ប្រេងឆា ចាក់ម្សៅចៀនឲ្យឆ្អិនទាំងសងខាង ក្នុងមួយបន្ទះចំនួន 1វែក ដោយបិទ គម្របឲ្យជិតទើបលាបទឹកឃ្មុំ និងរោយម្សៅស្ករបន្ថែមពីលើ ទុកជាការស្រេច៕
ចំណាំ៖ ចេក អាចទទួលទានបានទាំងខ្ចី និងទុំ ហើយអាចច្នៃធ្វើជាបង្អែម​បានច្រើនមុខផងដែរ ចំណែក Banana Pancake គឺយើងយកចេកទុំមកចម្អិន​លាយជាមួយម្សៅផ្សេងៗ ដែលមានលក្ខណៈស្រដៀង នឹងនំខ្មែរដែរ។
Home | About Royal Chef | Terms of Use | Privacy Policy | How to Purchase | Payment | Contact Us
Copyright Royal Chef 2010-2017 / All Rights Reserved